ចង់​បរិភោគ​ដោយ​សេរី​មិន​ខ្លា​ចឡើង​ទម្ងន់ នេះ​ជា​វិធី​ដ៏​សាមញ្ញ​បំផុត​

1176
ចែករម្លែក
  • 11
    Shares

​មនុស្ស​មួយចំនួន ទោះបី​បរិភោគ ច្រើន​ប៉ុនណា ក៏​មិន​ធាត់​, ក្នុងពេល​អ្នក ខ្លះ​គ្រាន់តែ “​ស្រូប​ក្លិន​” ក៏​ឡើង​ទម្ងន់ ស្រឺ​តៗ​-​នោះ​គឺ​ដោយសារ​ល្បឿន​បំប្លែង សារជាតិ​ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗ ខុសៗ​គ្នា ។ ប្រសិន​អ្នកជា​មនុស្ស​ស្ថិតក្នុង​ក្រុមទី​២ ចូរ​រក​វិធី​រុញ​ល្បឿន​បំប្លែង សារជាតិ ។ មាន​អាហារ​មួយចំនួន​ជួយ​អ្នកបង្កើន​ល្បឿន​បំប្លែង​សារជាតិ​ដែល អ្នក​អាចបំពេញ​ក្នុង​របប អាហារ​ប្រចាំថ្ងៃ​រួមមានៈ​
​ ​
១- សូកូឡា​ខ្មៅ​
​អ្នក​បរិភោគ​សូកូឡា​ខ្មៅ​រាល់ថ្ងៃ ក្នុង​បរិមាណ​ល្មម​មួយ​នឹងមាន​រូបរាង ស្តើង​ជាង​អ្នក​មិន​បរិភោគ ។ ក្រៅពីនេះ សូកូឡា​ខ្មៅ​នៅ​ជួយ​បន្ថយ​អ័រម៉ូន Cortisol ដែលជា អ័រម៉ូន​បង្ក​ស្ថានភាព តានតឹង​សរសៃប្រសាទ ។ ប៉ុន្តែ​អ្នក​ត្រូវ ចាំ​ជ្រើស​យក​សូកូឡា​ខ្មៅ​ប្រភេទ​ផ្ទុក​តិច​បំផុត​៧០ ភាគរយ​នៃ​កា​កាវ ។ បរិមាណ​កា​កាវ​កាន់តែ​ខ្ពស់ ហើយ​សូកូឡា​កាន់ តែ​ល្វីង​នោះ​នឹង​កាន់តែ មាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់ ។​


​ ​
២- ស៊ុត​
​ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ ព្រោះ​វា​មាន​ផ្ទុក​ដល់​ទៅ ៩ ប្រភេទ អាស៊ីត​អាមីន​ចាំបាច់​ដែល សរីរាង្គ​ត្រូវ ការ​ដើម្បី​កសាង​ជាលិកា​សាច់ដុំ ។ កាន់ តែមាន​សាច់ដុំ​ច្រើន​នោះ​ល្បឿន​បំប្លែង សារជាតិ​ក្នុង​សរីរាង្គ​អ្នក​កាន់តែ​ខ្ពស់ ។​


​ ​
៣- ម្ទេស​ប្លោក​ពណ៌​លឿង​
​សរីរាង្គ​យើង​ត្រូវការ​វីតាមីន C ដោយសារ​វា​បង្កើតជា​ម៉ូលេគុល Carnitine ជួយ​សាច់ដុំ​ប្រើប្រាស់ ជាតិ​ខ្លាញ់ សម្រាប់​ថាមពល ហើយដោយ​ហេតុផល​នោះ​ជំរុញ​ដំណើរ និង​ល្បឿន​បំប្លែង សារជាតិ ។ ម្ទេស​លឿង​១ ផ្លែ​អាច ផ្គត់ផ្គង់​ប្រមាណ ៣៤១ មិ​ល្លី​ក្រាម វីតាមីន C ពោលគឺ​ជិត​ស្មើ ៣,៥ ដង ប្រៀប​នឹង​បរិមាណ​វីតាមីន C មាន​ក្នុង ក្រូច​១​ផ្លែ ។​


​ ​
៤- ទឹក​
​ទទួលទាន​ទឹក​២​កែវ​មុនពេល​ស្រស់ស្រូប​អាហារ​ព្រឹក​អ្នក​អាច​បន្ថយ បាន​ប៉ុន្មាន​គីឡូ​ក្នុង​១​ឆ្នាំ ។ ទឹក​ជួយ​លុប បំពេញ​ក្រពះ​និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិនសូវ​ឃ្លាន​, ក្រៅពីនេះ​វា​នៅ​ជួយ​ឱ្យ ដំណើរការ​បំប្លែង​សារជាតិ​ក្នុង​សរីរាង្គ​កើន​លឿន ៕ ប្រែ​សម្រួល​: រតនៈ