ចង់​ព្យាបាល​ការឈឺ​សន្លាក់​តាមបែប​ធ​ម្ម​ជាតិ គួរតែ​សាកល្បង​វិធី​ទាំងនេះ​

1573
ចែករម្លែក
  • 10
    Shares

​ការឈឺចាប់ និង​គាំង​សន្លាក់ ដោយសារតែ​ការ​រលាក​សន្លាក់​អាច ធ្វើឱ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​មានការ លំបាក​បាន​។ ទោះបីជា​ងើប​ចេញពី​កៅអី ក៏​ប្រហែលជា​មានការ​ឈឺចាប់​ខ្លាំង​ដែរ ។ ពេលខ្លះ ការ​គាំង​សន្លាក់ ធ្វើឱ្យ​អ្នកជំងឺ​មិនអាច​ហាត់ប្រាណ​បាន​ផង ។​
​ ​
​ការប្រើ​ថ្នាំ​ជាច្រើន​អាចជួយ ដោះស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ​វា​ក៏មាន ផល​រំខាន ដែល​ប៉ះពាល់ ដល់​សុខភាព ដែរ ។ បើសិនជា​អ្នក​កំពុងតែ​ស្វែង រក​វិធី​ធម្មជាតិ ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោមៈ​
​ ​
​សម្រក​ទម្ងន់​
​ការដែល​ធាត់​ពេក​អាចធ្វើឱ្យ សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ប្រឈម​ខ្ពស់ នឹង​ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន ។ ភាគច្រើន​សន្លាក់​ដែល​រងគ្រោះ​បញ្ហា នេះ​គឺ ជង្គង់ កែងជើង និង​សន្លាក់ ត្រគាក ។ ការ​សម្រក ទម្ងន់​តិចតួច​ក៏​អាច បន្ថយ​សម្ពាធ​លើ​សន្លាក់​បានដែរ ។ បើ សិន​ជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​ហើយ ការ​សម្រក​ទម្ងន់​អាច​បន្ថយ​ការឈឺ ចាប់បាន​។ លើសពីនេះទៅទៀត របប អាហារ កួរ​តែ​សម្បូរ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ​និង​បន្លែ ព្រមទាំង​បន្ថយ​កូ​ឡេ ស្តេ​រ៉ូ​ល ។​
​ ​
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​តាម​ការពិសោធន៍​បានឱ្យដឹង ថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាចជួយ បន្ថយ​អាកា​រៈ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុងសន្លាក់​បាន ។ ការសិក្សា​មួយ​ផ្សេងទៀត បាន​បញ្ជាក់ថា ការប្រើប្រាស់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ក្នុង​កម្រិត​ខ្ពស់​អាច​បន្ថយ តម្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ NSAIDs បាន ។​
​ ​
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក៏មាន​ប្រយោជន៍​ចំពោះ​បេះដូង​ប្រព័ន្ធ​សរសៃប្រសាទ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល ល្អ​ក្នុង​ឈាម​បានដែរ ។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រើ​ខ្លាញ់​ប្រភេទ​នេះ​កម្រិត ខ្ពស់ អាច​បណ្តាលឱ្យ​ហូរឈាម​បាន ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន នឹង​ទទួលទាន​ខ្លាញ់​នេះ ។​
​ ​
​ហាត់ប្រាណ​
​ការហាត់​ប្រាណ​ប្រហែលជា មាន​ប្រយោជន៍​បំផុត សម្រាប់​ការ ព្យាបាល​ការ​រលាក​សន្លាក់ ប៉ុន្តែ​វា​ពិបាក នឹង​ចាប់ផ្តើម​តែម្តង ។ ការហាត់​ប្រាណ ត្រឹម​កម្រិត​មធ្យម​អាចជួយ​បំបាត់​ការ ឈឺចាប់​បាន ។ ក្រៅពីនេះ វា​នឹង​ជួយ គ្រប់គ្រង​ទម្ងន់ ពង្រឹង​ដល់​ការ​គេង​និង​បង្កើន​ថាមពល រាងកាយ​។​

​អ្នក​គ្រាន់តែ​ហាត់ប្រាណ​ត្រឹម ២០-៣០​នាទី​ក្នុង​មួយថ្ងៃ និង​បី​ដង ក្នុង មួយ​សប្តាហ៍​គឺ​គ្រប់គ្រាន់ ហើយ​តាមរយៈ ការដើរ រាំ ឬ​ហាត់​ក្បាច់​យូ​ហ្គា​ជាដើម​។​
​ ​
ចាក់​ម្ជុល​វិទ្យាសាស្ត្រ​
​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ត្រូវ បាន​គេ​ប្រើប្រាស់​ជា​វិធី​ព្យាបាល​បុរាណ​របស់​ប្រជាជន​ចិន​រយៈពេល រាប់ពាន់ ឆ្នាំ​មកហើយ​។ វា​ប្រហែលជា​ឧបករណ៍ ដែល​អាច​បំបាត់​ការឈឺចាប់​លើ​ជំងឺ រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន ។ យ៉ាង ណា​មិញ​ការសិក្សា​ថ្មីៗ​នេះ​បានឱ្យដឹងថា ការចាក់​ម្ជុល​វិទ្យាសាស្ត្រ នឹង​ជំរុញ​ដល់ ការ​បញ្ចោ​ញ​អ័រម៉ូន Endorphin ដើម្បី បន្ថយ​ការឈឺចាប់ ។ ប៉ុន្តែ​ប្រសិទ្ធភាព របស់​វា​នឹង​ថយចុះ​បន្តិច​ម្តងៗ​វិញ ៕ ដោយៈ www.health.com.kh​