ចង់​រៀន​ពូកែ ហើយ​ចងចាំ​បានល្អ អ្នក​គួរតែ​ញ៉ាំ …

418
ចែករម្លែក

អាហារ​ដ៏​អស្ចារ្យ ដែល​អ្នក​គួរ​បន្ថែម​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​រក្សា​ខួរក្បាល អោយមាន​សុខភាព​ល្អ មានដូចជា ៖

• ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ វា​ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់ ដែល​ទាក់ទង​នឹង​អាយុ ដូចជា ជំងឺ​វង្វេង​ជាដើម​។ ការសិក្សា​ក៏បាន​បង្ហាញថា ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺ​ល្អ​សម្រាប់​បញ្ញា​ស្មារតី​។​
• ត្រី​សាល​ម៉ុង ៖ ត្រី​ដែល​រស់នៅក្នុង​ទឹក​ជ្រៅ ដូចជា ត្រី​សា​ម៉ុង គឺ​សម្បូរ​ទៅដោយ​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​សារៈសំខាន់​សម្រាប់​មុខងារ​របស់​ខួរក្បាល​។ ខ្លាញ់ត្រី​អូ​មេ​ហ្គា ៣ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​។​
• គ្រាប់​ធញ្ញជាតិ ៖ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E ដែល​ជួយ​កាត់បន្ថយ​ភាព​ចាស់ និង​ជួយ​បង្កើន​ការចងចាំ​។​
• ផ្លែ​ប័​រ ៖ ក៏មាន​អត្ថប្រយោជន៍ ដូច​ផ្លែ​បឺ​រី​ខៀវ​ដែរ ដែល​វា​ជួយ​ក្នុងការ​លើកកម្ពស់​សុខ​ភាព​ខួរក្បាល​។ ផ្លែ​ប័​រ គឺជា​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ​រួមចំណែក​ដល់​លំហូរ​ឈាម​ដែល​នាំអោយមាន​សុខភាព​ល្អ​។ កាលណា​មាន​លំហូរ​ឈាម​ល្អ មានន័យថា ខួរក្បាល​មាន​សុខ​ភាពល្អ​។ ផ្លែ​ប័​រ ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម​។​
• នំប៉័ង​គ្រាប់​ធញ្ញជាតិ និង​អង្ករសម្រូប ៖ អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ ពឹង​ផ្អែកលើ​លំហូរ​ឈាម ដូច្នេះ ប្រសិនបើ​អ្នក​លើកកម្ពស់ សុខភាព​សរសៃឈាម​បេះដូង​អោយមាន​លំហូរ​ល្អ​នោះ​សរីរាង្គ​ផ្សេងៗ​ទៀត​ក៏មាន សុខភាព​ល្អ​ដែរ រួមបញ្ចូល​ទាំង​ខួរក្បាល​ផងដែរ​៕ ដោយ​: health.com.kh