ចង់​សម្អាត​រាងកាយ ឬ​ហៅថា បញ្ចោ​ញ​ជាតិពុល​ពី​ក្នុង​ខ្លួន​បែប​ធម្មជាតិ​ទេ​?

1692
ចែករម្លែក

​របប​អាហារ​បែប​ច្រោះ​ជាតិ ពុល​ប្រហែល​ជាមាន​ច្រើនណាស់ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន និយាយថា វា​មិន សំខាន់​ទេ ហើយក៏​ប្រហែលជា​មិន​ផ្តល់សុខភាព​ដែរ ។ យ៉ាងណាមិញ​ដំបូន្មាន សម្រាប់​ការ​បញ្ចោ​ញ​ជាតិពុល​ពី​ក្នុង​ខ្លួន តាមបែប​ធម្មជាតិ គួរតែ​ធ្វើ​ដូច​ខាង ក្រោម​នេះ​៖
-​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​
-​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ពី ៥ ទៅ ៩​ពេល​ជា​រៀងរាល់ថ្ងៃ ។ ចូរ​ជ្រើស រើស បន្លែ​ពណ៌​បៃតង ជាមួយនឹង​រមៀត ខ្ទឹមបារាំង ខ្ទឹមស និង​តែ​បៃតង​
-​ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​គ្រាប់​ផ្លែឈើ​ឱ្យបាន ច្រើន ដោយសារតែ​វា​សម្បូរ​ជាតិ សរសៃ
-​បើសិនជា​របប​អាហារ​អ្នក កង្វះ​ជីវជាតិ ចូរ​ជ្រើសរើស​ថ្នាំ​បំប៉ន បន្ថែម​
-​ចូរ​ប្រឆាំងនឹង​ជាតិពុល ចេញពី​មេរោគ​ក្នុង​ពោះវៀន​តាមរយៈ ការ​ញ៉ាំ​អាហារ​ដូចជា គីម​ឈី និង យ៉ា​អួរ ។ អ្នក​ក៏​អាច​ញ៉ាំ​ផលិតផល​បែប ប្រូ​បាយ​អូ​ទិច ដែលមាន​គុណភាព​ខ្ពស់​បានដែរ ៕ ដោយ​: health.com.kh