ចង់​សាក​ថ្ម​ទូរ​សព្ទ​ពេញ​មួយ​យប់​ដោយ​សុវត្ថិភាព កុំ​រំលង​គន្លឹះ​ទាំងនេះ​

1849
ចែករម្លែក

​តាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ប្រភេទ​ថ្ម​ភាគច្រើន​ដែល​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន មាន​អាយុកាល​ត្រឹមតែ​ជាង ១ ឆ្នាំកន្លះ​ទៅ ២ ឆ្នាំ​ប៉ុណ្ណោះ ខណៈ​វា​មាន​វដ្ដ​នៃ​ការ​សាក ៤០០ ដង មុននឹង​គុណភាព​នៃ​ថ្ម​មួយ​គ្រាប់ ផ្ដើម​ធ្លាក់​អន់ថយ​បន្តិច​ម្ដង​។ សម្រាប់ iPhone ការ​សាក​បញ្ចូល​ពី ១០% ឡើងដល់ ៦០% មានន័យថា កន្លះ​វដ្ដ​នៃ​សាក លុះដល់ ១០០% ស្មើនឹង ១ វដ្ដ​ពេញ​។​

​ជុំវិញ​បញ្ហា​នៃ​ការ​សាក​ថ្ម​មួយ​យប់​ពេញ គ្រប់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ដែល​រមែង​មាន​ថ្ម​ប្រភេទ Li-ion និង Li-Po មាន​ប្រព័ន្ធ​ផ្ដាច់​ចរន្តអគ្គិសនី​ស្វ័យប្រវត្តិ នៅពេលដែល​ថាមពល​ថ្ម​សាក​ឡើងដល់ ១០០% ប៉ុន្តែ​មិន​ប្រាកដថា​មាន​សុវត្ថិភាព​ពេញលេញ​នោះទេ បើ​អ្នក​រំលង​គន្លឹះ​ទាំងនេះ​។​

​ត្រូវ​ជៀសវាង​បញ្ហា​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ឡើង​កម្ដៅ​ខ្លាំង ផ្អែក​ទៅតាម​ទីតាំង​ជុំវិញខ្លួន​។ ត្រូវ​ប្រាកដថា​មិន​ដាក់​សាក​នៅក្បែរ​ដំណេក​របស់​អ្នក រួមមាន​ក្រោម​ភួយ ឬ​ខ្នើយ ព្រោះ​ទង្វើ​បែបនេះ នឹងធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ឆាប់​ឡើងក​ម្ដៅ​លឿន​មែនទែន ខណៈ​ពុំមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។ អ្នក​អាចដាក់​សាក​ស្មា​ត​ហ្វូ​ន​លើ​តុ​ចោល អ្វីដែល​សំខាន់​កុំ​ឲ្យ​វា​ឡើងក​ម្ដៅ​ខ្លាំង​អំឡុងពេល​សាក ហើយ​បើ​ជៀសវាង​បាន គួរ​ជ្រើសរើស​ប្រើប្រាស់​ឆ្នាំង​សាក​ដែលមាន​ស្លាក​យីហោ​ត្រឹមត្រូវ ឬ​របស់​ពិត​ពី​ក្រុមហ៊ុន​ផ្ទាល់​តែម្ដង​៕ ប្រែ​សម្រួល ៖ កៅ រក្សា​/sn

​ប្រភព​៖ idropnews/Sabay