ចង់​សាក​ទេ​? ការ​ចោះ​ឃ្វាល​ប្រហោង​កណ្តាល​ត្រចៀក​ជា​ទំនោរ​ពេញនិយម​បែប​ថ្មី​

208
ចែករម្លែក

បុរស​ជនជាតិ​អូស្ត្រាលី​វ័យក្មេង​ម្នាក់​បាន​ចោះ​ឃ្វាល​ប្រហោង​យ៉ាង​ធំ​នៅ​ចំ​កណ្តាល ត្រចៀក​របស់ខ្លួន​ដើម្បី​សម្រស់​គ្មាន​ពីរ និង​ដើម្បី​អូសទាញ​ចំណាប់អារម្មណ៍​ថា វា​ជា​ទំនោរ​ពេញនិយម​បែប​ថ្មី​។
​ ​
​លោក ឆៃ ម៉ៃ​បឺត (Chai Maibert) ដែលជា​អ្នក​អាជីព​ផ្នែក​សិល្បៈ​លើ​រាងកាយ​បាន បង្ហោះ​រូប “​ចោះ​ឃ្វាល​ប្រហោង​ត្រចៀក​” ឬ​អង់គ្លេស ហៅថា “Conch removal” តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហើយ​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ដល់​ទៅ​រាប់ ម៉ឺន​ដង​ក្នុងពេល​ដ៏​ខ្លី​។​
​ ​
ទោះជា​យ៉ាងណា អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួនធំ​បាន​និយាយ លេងសើច​បែប​ចំអក​ថា បើ​ប្រហោង​ត្រចៀក​ធំ​ម្ល៉ឹងៗ តើ​សម្រស់​របស់​បុរស​នៅទីណា​? នេះ​ប្រហែលជា​មានន័យថា អាក្រក់​មើល​។
​ ​
សូមបញ្ជាក់ថា លោក ឆៃ ម៉ៃ​បឺត គឺជា​ម្ចាស់​ហាង​សិល្បៈ​លើ​រាងកាយ​ដ៏​ល្បីល្បាញ មួយ​នៅ​រដ្ឋធានី​ស្តុក​ខុល ប្រទេស​ស៊ុយអែត ហើយ​ស្នាដៃ​របស់គាត់​ទទួល​បានការ កោតសរសើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។
​ ​
ប៉ុន្តែ​ការ​ចោះ​ឃ្វាល​ប្រហោង​ត្រចៀក​យ៉ាង​ធំ​បែបនេះ ពិតជា​គួរឱ្យខ្លាច​សម្រាប់​អ្នក ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួនធំ​៕ ប្រែ​សម្រួលៈ​ខុម​