ចង់​សាក​អត់​? សម្រាន្ត​លើ​យន្តហោះ​មួយ​យប់​ចំណាយ​ត្រឹមតែ ១០០ ដុល្លារ​

340
ចែករម្លែក

ពេលនេះ អ្នកដើរ​កម្សាន្ត​វិស្សមកាល​មានឱកាស​ទទួលបាន​ប​ទ​ពិសោធន៍​សម្រាន្ត លើ​យន្តហោះ ពេញ​មួយ​យប់​នៅលើ​ដី​ហើយ ដោយ​ចំណាយ​ត្រឹមតែ ១០៥ ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​ក្នុង មួយ​យប់​។​

​នោះ​ដោយសារតែ​យន្តហោះ​នេះ​ត្រូវ​កែច្នៃ​ទៅជា​បន្ទប់​សណ្ឋាគារ ដែល​អាច​ទទួលភ្ញៀវ​បាន ៤ នាក់​។ មាន​ទីតាំង​ស្ថិតនៅ Le Haut Village ក្នុងប្រទេស​បារាំង ភាគ​ខាងលិច​នេះ វា​ជា​យន្តហោះ​សុទ្ធសាធ​បើ​មើ​ក​ពី​ខាងក្រៅ ប៉ុន្តែ​ការ​រចនា​ខាងក្នុង​គឺ​ពិតជា​ប្លែក​ណាស់​។​

​បន្ទាប់ពី​កែច្នៃ​ទៅជា​បន្ទប់​សណ្ឋាគារ យន្តហោះ​នេះ​មាន​គ្រែ​មួយ​សម្រាប់​មនុស្ស ២ នាក់ និង​គ្រែ​សម្រាប់​ម្នាក់​ចំនួន ២ តុ​មួយ កៅអី ផ្ទះបាយ និង​បន្ទប់ទឹក​។ លើសពីនេះ វា​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​កម្ដៅ និង​ទឹក​ក្ដៅ​យ៉ាង​អេ​ម​ទៀតផង​។​

​ទោះជា​យ៉ាងណា ដើម្បី​រក្សា​សភាព​ដើម​របស់​វា យន្តហោះ​នេះ​នៅតែមាន​បន្ទប់​អ្នកបើកបរ ប៉ុន្តែ​កៅអី​មួយ​របស់​អ្នក​បើ​បរ​ត្រូវបាន​ដាក់ជំនួស​ដោយ​បង្គន់​៕ ប្រែ​សម្រួល​: ខុម​

#