ចង់​ស្អាត​មាន​អ្វី​ពិបាក​!

747
ចែករម្លែក

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា ការទទួល​ទាន​បន្លែ​ផ្លែឈើ គឺ​ដើរតួ​យ៉ាង សំខាន់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា បន្លែ​ផ្លែឈើ​ក៏​ជះឥទ្ធិពល​លើ​ស្បែក​គួរអោយកត់សម្គាល់​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់ បាន​ស្បែក​ស្រស់ស្អាត​មាន​សុខភាព​ល្អ ៖

១. ផ្លែ​ប៉ោម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កូ​ឡា​ជែ​ន​ដែល​ជួយ​បង្កើន​ភាពបត់បែន​នៃ​ស្បែក​និង​ទប់ស្កាត់ ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្រស់ស្អាត ក្មេង​ជាង​វ័យ កុំ​ភ្លេច​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។

២. ឪឡឹក​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយផ្ដល់ និង​រក្សា​ជាតិ​សំណើម​នៃ​ស្បែក ខណៈដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​។​

៣. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​វីតាមីន​B6​ដែល​ចាំបាច់​ក្នុងការ រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ក្នុងករណី​ខ្លះ​គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ របស់​អ្នក​។ អ្នក​ក៏​អាច​កិន​សាច់​ចេក​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​រួច​លាប​វា​លើ​មុខ​ហើយ​ទុក ចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​

៤. ក្រូចឆ្មារ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ស្បែក ជាច្រើន​។ វីតាមីន C គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​សំយោគ​កូ​ឡា​ជែ​ន ក្នុង​ស្បែក​។ អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆា្ម​រ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ រួច​ទទួលទាន​រាល់​ព្រឹក​។ ដើម្បី​បង្កើន​រសជាតិ​អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ​ចូល​ផងដែរ​។​

៥. ផ្លែ​ម្នាស់​

​មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ហៅថា bromelain ដែល​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​រលាក នៃ​ស្បែក រួមទាំង​បញ្ហា​ហើម​។​

៦. ផ្លែស្វាយ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A C E K និង​ជាតិ​រ៉ែ​សំខាន់ៗ​រួមទាំង​ប៉ូ​តា​ស្យូ​ម ផូស្វ័រ ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម​។ វា​ក៏មាន​ផ្ទុក​សារធាតុ bio-flavonoids​ដែលជា​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​ទប់ស្កាត់​ការបំផ្លាញ​កោសិកា​ស្បែក​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ផងដែរ​។ ការទទួល​ទាន​ស្វាយ​ក៏​ជួយ​ពន្យារ​រោគសញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ នៃ​ស្បែក​គួរអោយកត់សម្គាល់​។​

៧. ផ្លែ​ល្ហុង​

​ជា​ប្រភព​នៃ​វីតាមីន A និង​អង់ស៊ីម papain ដែល​ជួយ​បំបែក​ប្រូតេអ៊ីន​អសកម្ម និង​កម្ចាត់ កោសិកា​ស្បែក​ងាប់ៗ​ចេញ​។​

៨. ផ្លែ​ទទឹម​

​ជា​ប្រភព​នៃ​សមាសធាតុ​ប្រយុទ្ធប្រឆាំង​ភាព​ចាស់​តាម​វ័យ​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ក្នុងការ​ជម្រុញ និង​ការបង្កើត​កោសិកា​ស្បែក​ថ្មី​ឡើងវិញ​៕ ដោយៈ health.com.kh

#