ចង់​ឱ្យនៅ​ក្មេង​បានយូរ ចូរ​កុំ​ភ្លេច​វីតាមីន​៤​ប្រភេទ​នេះ​

1127
ចែករម្លែក

ពពួក Telomere ត្រូវបាន​រក ឃើញ​នៅ​ផ្នែក​ចុង​របស់​ក្រូម៉ូសូម ដែល​វា​ដើរតួនាទី​សំខាន់ ក្នុងការ​ប្រឆាំង នឹង​ភាព​ចាស់ ក៏​ដូច​ការស្លាប់​រស់ ។ Telomere ខ្លី​ជាង​មាន​ពាក់ព័ន្ធ​ដល់ គ្រប់យ៉ាង​ទាំងអស់ តាំងពី​ជំងឺ​ធាត់ និង​ទឹកនោមផ្អែម រហូតដល់​ស្ត្រេ​ស និង​រលាក​, អាស្រ័យ​ហេតុ​នោះ ការ ទប់ស្កាត់ telomere កុំឱ្យ​ឆាប់​រួញ​ខ្លី អាច ជួយ​អូសបន្លាយ​អាយុ ។​
​ ​
​ការស្រាវជ្រាវ​មួយ​លើ​មនុស្ស ជាង​១០០.០០០​នាក់ រកឃើញថា អ្នកមាន telomere ខ្លី​បំផុត មាន​ហានិភ័យ ស្លាប់​ខ្ពស់ជាង​២៣​ភាគរយ​ក្នុង​រង្វង់​៣ ឆ្នាំ ប្រៀប​នឹង​អ្នកមាន telomere វែង ។​
​ ​
​សារជាតិ​ជីវជាតិ​មាន​ឥទ្ធិពល គួរឱ្យភ្ញាក់ផ្អើល​ដល់​ប្រវែង telomere ហើយ​វីតាមីន​៤​ប្រភេទ ខាងក្រោម​នេះ ដែល​អ្នក​មិនគួរ​មើលរំលង ។​
​ ​•
​វីតាមីន D
​កម្រិត​វីតាមីន D ខ្ពស់ជាង​មាន ពាក់ព័ន្ធ​ដល់ Telomere វែង​ជាង ។ វីតាមីន D ការពារ​ប្រវែង​របស់ Telomere ដោយ​ការជំរុញ​សកម្មភាព​របស់​អង់​ហ្ស៊ី​ម​មួយ​ជួយ ជួសជុល Telomere ត្រូវបាន​ហៅថា Telomerase ។ ដូច្នេះ​ចូរ​ចំណាយពេល​បន្តិច នៅក្រោម កម្តៅថ្ងៃ ដើម្បី​ជំរុញ​សរីរាង្គ​បង្កើត វីតាមីន D ។​
​ ​
•​វីតាមីន B ចម្រុះ
​ពពួក​វីតាមីន​ក្រុម B អាច ជួយ​សរីរាង្គ​កម្ចាត់​ចោល Telomerase អាចជួយ​សរីរាង្គ កម្ចាត់​ចោល Telomerase ។ វីតាមីន B បី​ពិសេស​បំផុត គឺ folate, B6 និង B12 ។​
​ ​
​អ្នក​អាច​ទទួលបាន​វីតាមីន B ពី​ពពួក​ត្រី​, សណ្តែក​, សាច់សត្វ​ស៊ី​ខ្មៅ​, ស៊ុត និង​ធញ្ញជាតិ​គ្រាប់ ។​
​ ​
•​វីតាមីន E
​វីតាមីន E អាច​ជួសជុល​បញ្ហា ក្នុង Telomere ។ វា​ក៏​អាច​បន្ថយ​ភាព តានតឹង​អាច​បង្រួញ Telomere ។ ចូរ​អ្នក ប្រើប្រាស់​ប្រភព​វីតាមីន E ធម្មជាតិ ដូចជា​គ្រាប់​ផ្កាឈូករ័ត្ន​, បន្លែ​ពួយ​ឡេង​, គ្រាប់​អាល់​ម៉ុ​ន និង​ផ្លែ​ល្ពៅ ។​
​ ​
•​វីតាមីន C
​វីតាមីន C ជា​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​ខ្លាំងក្លា​មួយ អាច​បន្ថយ​គ្រោះថ្នាក់​បង្កឡើង​ដោយ រ៉ាឌីកាល់ សេរី​ក្នុង​កោសិកា ។ វា​ក៏​ជួយ​អូសបន្លាយ Telomere ។​

​ក្រៅពីនេះ​អ្នក​ក៏​អាច​ស្រូបយក វីតាមីន C ពី​ផ្លែ​គី​វី​, ស្ត្រ​ប៊ឺ​រី​, បន្លែ​ស្លឹក បៃតង និង​ម្ទេស​ប្លោក​ក្រហម ។​ល​៕ ប្រែ​សម្រួល​: រតនៈ​