ចង់​ឲ្យ​ទារក​ឆាប់​រឹង​ក ឆាប់​ងើប​ក្បាល​បាន លោកប៉ា​អ្នក​ម៉ាក់​គួរ​ធ្វើ​បែបណា​?

308
ចែករម្លែក

​នៅពេល​អាយុ ៦ ខែ ទារក​បាន​អភិវឌ្ឍន៍​សាច់ដុំ​គ្រប់គ្រាន់​ដើម្បី​អាច​ងើបក្បាលឡើង និង​អាច​ងាក​ពី​ម្ខាង​ទៅ​ម្ខាង​បាន​។ អ្នក​មិនចាំបាច់​ជួយ​ជំរុញ​ទារក​ឲ្យ​ឆាប់​រឹង​ក​ខ្លាំងពេក​នោះទេ​។​

​ប៉ុន្តែ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ទ្រទ្រង់​ក្បាល​ទារក​នៅក្នុង​ខែ​ដំបូង​។ អ្នក​ត្រូវ​ទ្រ​ក និង​ក្បាល​ទារក​នៅពេល​លើក​ទារក​ឡើង​។​

​បើទោះបីជា​ករប​ស់ទារ​ក​មិនទាន់​រឹង អ្នក​ក៏​អាចដាក់​ទារក​ឲ្យ​លេង​នៅលើ​លើ​ពោះ​របស់​អ្នក​។ អ្នក​អាចជួយ​លើក​ក្បាល និង​ទ្រូង​របស់​ទារក ដើម្បី​ឲ្យ​គេ​មើល​ប្រដាប់​លេង ដែល​អាចជួយ​ពង្រឹង​សាច់ដុំ​ករប​ស់ទា​រកបាន​ផងដែរ​។ អ្នក​ក៏​អាចដាក់​ទារក​ឲ្យ​អង្គុយ​ឡើង​។​

​នៅពេល​ទារក​មាន​អាយុ ៣ ទៅ ៦ ខែ អ្នក​អាចដាក់​ទារក​ដោយ​កល់​ឲ្យ​ក្បាល​ងើយ​ឡើង នៅលើ​សា​ឡុង ឬ​នៅលើ​គ្រែ​។ ការធ្វើ​ដូចនេះ​អាចជួយ​ឲ្យ​ទារក​អាច​ទទួលបាន​នូវ​ទិដ្ឋភាព​ដ៏​ល្អប្រសើរ​ជាង​មុន​នូវ​អ្វីដែល​បានកើត​ឡើង​។ ប្រសិនបើ​អ្នក​ចង់​ដាក់​ឲ្យ​ទារក​អង្គុយ អ្នក​ត្រូវ​ប្រាកដថា អ្នក​បានដាក់​ទារ​កនៅ​ពាក់កណ្តាល​គ្រែ ឬ​សា​ឡុង និង​នៅ​ឆ្ងាយ​ពី​គែម​របស់​វា​នោះ ហើយ​អ្នក​ត្រូវ​នៅ​ជាមួយ​ទារក​គ្រប់ពេល និង​ត្រូវ​ទ្រ​ក្បាល​និង​ក​របស់​ទារក​។​

​ខ្នើយ​មាន​ប្រយោជន៍​មិន​ត្រឹមតែ​សម្រាប់​ទ្រ​ទារក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាចដាក់​ទារក​ឲ្យ​អង្គុយ​នៅលើ​ភ្លៅ​របស់​អ្នក ហើយ​ដាក់​ក្បាល​របស់​ទារក​ជាមួយនឹង​ពោះ​របស់​អ្នក​។ អ្នក​អាចដាក់​ទារក​ឲ្យ​អង្គុយ​នៅ​កន្លែង​ខុសៗ​គ្នា​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក ដើម្បី​ឲ្យ​ទារក​អាច​ផ្លាស់ប្តូរ​ការមើលឃើញ​បាន​ខុសៗ​គ្នា​ផងដែរ​៕ ដោយៈ health.com.kh