ចង់​ឲ្យ​ស្បែក​ស្អាត គួរតែ​កំចាត់​ជាតិពុល​ពី​ក្នុង​ពោះវៀន​ឲ្យ​អស់​សិន តើ​គួរ​ធ្វើ​ម៉េច​ទៅ​?

1194
ចែករម្លែក

គ្រាន់តែ​អាន​ចំណងជើង​ចប់ បងប្អូន​ទំនងជា​យល់​រួចទៅហើយ​ថា​ខ្ញុំ​ចង់​និយាយ​អ្វី​។ នោះ​គឺថា របប​អាហារ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ស្បែក ប៉ុន្តែ​ទាល់តែ​របប​អាហារ​នោះ​ធ្វើ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ​ដែរ​ទើប​អាចជួយ​ឲ្យ​ស្បែក​កាន់តែ​ស្រស់ស្អាត​បាន​។ ខណៈពេលដែល ជីវជាតិ និង​អង់​ទី​អុកស៊ីដ​ង់​គឺជា​សារធាតុ​ដ៏​សំខាន់បំផុត​សម្រាប់​សុខភាព​ល្បែ​ក​មែន​ក៏ដោយ​ប៉ុន្តែ​ដើម្បី​ស្បែក​ធ្វើការ​កាន់តែ​ល្អ និង​មាន​ភាពស្រស់ស្អាត​ទៅបាន​នោះ យក​ល្អ​គួរតែ​ថែរក្សា​សុខ​ភា​ពោះវៀន កំចាត់​ជាតិពុល​ចេញពី​ពោះវៀន​ឲ្យ​បាន​អស់​ផង​។​

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ងាយៗ​ដែល​អាច​កំចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន​ផង ហើយ​ពោះវៀន​មាន​សុខ​ភាពល្អ​ថែមទៀត​៖

– ញ៉ាំ​ទឹក​សុទ្ធ​មួយថ្ងៃ ៨​កែវ​
– ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​កាត់បន្ថយ​វា​មក​ត្រឹម ៤​ដង​ក្នុង​មួយ​សប្តាហ៍​ក៏បាន​
– ទទួលទាន​ឱសថ​ប្រូ​បាយ​អូ​ទិច​ដែលមាន​គុណភាព​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ឲ្យ​ពោះវៀន​ជា​សះ​ពីរ​បួស​នានា កាត់បន្ថយ​ការ​រលាក និង​បង្ការ​ការកើត​មុន​នៅលើ​ស្បែ​កមុខ​ថែមទៀត​។​
– ចៀសវាង​ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ និង​ជាតិ​ផ្អែម​សិប្ប​និមិត្ត​ច្រើន​
– បើសិនជា​ទល់លាមក ចូរ​ទទួលទាន​វីតាមីន C និង​ម៉ាញ៉េ​ស្យូ​ម ដើម្បី​ជំរុញ​ដល់​ពោះវៀន​មាន​ចលនា​ល្អ​ឡើងវិញ ប៉ុន្តែ​ទាល់តែ​មានការ​យល់ព្រម​ពី​គ្រូពេទ្យ​ផង​៕ ដោយ​: www.health.com.kh / វេជ្ជ​. ម៉េង សុខ​សៀន​