ចង្រៃ​ផុត​លេខ​! កណ្តុរ​កាត់លុយ​អស់​រាប់សែន​ដុល្លារ​ក្នុង​ទូ​ដក​ប្រាក់ ATM

1040
ចែករម្លែក

ប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​បុគ្គលិក​ធនាគារ នៅ​ស្រុក​ទីន​ស៊ូ​គៀ (Tinsukia) រដ្ឋ​អាសា​ម (Assam) ប្រទេស​ឥណ្ឌា កាលពីពេល​ថ្មីៗ​នេះ​។

​ក្រដាសប្រាក់​រហូតដល់​ទៅ ១២.៣៨.០០០ រូពី (១៧.៦០០ ដុល្លារ​អាមេរិក​) នៅក្នុង​ទូ​ដក​ប្រាក់ អេ​ធី​អឹម (ATM) មួយ​ត្រូវបាន​ច្រៀក​ជា​បំណែកៗ​គួរឱ្យ​ហួសចិត្ត​។​

​ប៉ូលិស​និយាយថា កណ្តុរ​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ឧបទ្ទវហេតុ​ទូ​អេ​ធី​អឹម​នេះ ពីព្រោះ​ពួកវា ប្រហែលជា ចូលទៅក្នុង​ទូ​ដក​ប្រាក់​នេះ​តាម​រន្ធ​សម្រាប់​រត់​ខ្សែភ្លើង​នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​កាសែត Hindustan Times​។​

​ប៉ូលិស​បាន​គូសបញ្ជាក់ថា “​ខ្មោច​កណ្តុរ​មួយ​ក្បាល​រកឃើញ​ក្នុង​គំនរ​លុយ​ច្រៀក​ជា កំណាត់ៗ ទាំងនោះ​។ យើង​រក​មិនឃើញ​ភ័ស្តុតាង​បង្ហាញ​ពី​ឃុបឃិត​ការ​របស់​មន្ត្រី​ធនាគារ ឬ​អ្នក​ក្រៅ​ណា ម្នាក់​ឡើយ​”​។​

​ប៉ូលិស​បាន​បន្ថែមថា ជា​សំណាងល្អ​បុគ្គលិក​ធនាគារ​អាចជួយ​សង្គ្រោះ​ប្រាក់ ១៧.១០.០០០ រូពី (២៥.០០០ ដុល្លារ​អាមេរិក​) ផ្សេងទៀត​ដែល​រក្សាទុក​ក្នុង​ទូ​អេ​ធី​អឹម​នោះ​ទាន់ពេល​កុំ​អី​ខ្ទេច ទាំងអស់​៕ ប្រែ​សម្រួល​: ខុម​