ចង្រៃ​អី មក​ដើរ​លេង​សោះ បែរ​ជា​ចំពេល​មាន​ឃាតកម្ម​ហើយ​ក៏​ថត​បង្ហោះ​បញ្ចេញមតិ​តាម​YouTube​ក៏​ត្រូវ​ចាប់ខ្លួន​ចំពោះ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

3314
ចែករម្លែក

បុរស​ដា​ណឺ​ម៉ាក​ដើមកំណើត​យេមែន​ម្នាក់ ក្លាយ​ជា​ជន​ដំបូង​គេ​ដែល​ត្រូវបាន​ចោទប្រកាន់​នៅក្រោម​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ទើប​អនុម័ត​ថ្មីៗ​នៅ​ម៉ាឡេស៊ី បន្ទាប់ពី​បាន​ឆ្លើយ​ទទួលទោស​ក្នុង​តុលាការ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​។​

Salah Salem Saleh Sulaiman អាយុ​៤៦​ឆ្នាំ ត្រូវបាន​កាត់ទោស​ដាក់​គុក​មួយ​សប្តាហ៍​ចាប់តាំងពី​ថ្ងៃ​ត្រូវ​ចាប់ខ្លួន​និង​ពិន័យ​ប្រាក់​១០.០០០​រីង​ហ្គី​ត តែ​បើ​មិន​អាច​បង់​​ប្រាក់​ពិន័យ​ត្រូវ​ជាប់គុក​១​ខែ​ទៀត​។​

​បុរស​នេះ​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដោយសារតែ​គាត់​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ កាលពី​ថ្ងៃ​២១​មេសា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​​ជនជាតិ​ប៉ាឡេ​ស្ទីន​ម្នាក់​នៅ​ក្រុងកូឡា​ឡាំ​ពួ​រ​។​

​លោក​បាន​សរសេរថា ប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ​យឺត តែ​បាន​បដិសេធ​ករណីនេះ​។​

Salah​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​២៣​មេសា និង​គួរ​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​មេសា តែ​ចៅក្រម​បាន​អាន​សាលក្រម​ថា គាត់​មិនមាន​លុយ​បង់​ការពិន័យ​១០.០០០​រីង​ហ្គី​ត មានតែ​១.០០០​រីង​ហ្គី​ត ម្តាយ​ក៏​ឈឺ មាន​ប្រពន្ធ​៣​កូន​៦​នាក់ ហើយ​មិន​បានដឹង​ច្បាប់​របស់​ម៉ាឡេស៊ី​ទេ មានន័យថា​គាត់​ត្រូវ​ជាប់គុក​១​ខែ​ទៀត​។​

​សូមបញ្ជាក់​ថា ជនជាតិ​ដា​ណឺម៉ា​ក​នេះ​បាន​មកលេង​ម៉ាឡេស៊ី​១០​ថ្ងៃ ចំ​ពេល​អ្នកវិទ្យាសាស្ត្រ​ប៉ាឡេ​ស្ទីន​លោក​Fadi al-Batsh​ដែល​បង្រៀន​នៅ​ម៉ាឡេស៊ី ត្រូវបាន​គេ​ធ្វើ​​ឃាត​។​គាត់​ក៏បាន​ថត​និង​ធ្វើ​ខ្លី​បប​ង្ហោះ​ក្នុង​YouTube​ដោយ​ចោទប្រកាន់​សេវា​សង្គ្រោះបន្ទាន់​ថា​ឆ្លើយតប​យឺត​។​

​ច្បាប់​ដែល​ទើប​អនុម័ត​កាលពីដើម​ខែ​មេសា តំរូវ​អោយ​ដាក់​គុក​៦​ឆ្នាំ​និង​ពិន័យ​ប្រាក់​ចំពោះ​ការចុះផ្សាយ​ឬ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​។​វា​បាន​បង្ក​កំហឹង​ពី​បណ្តា​ក្រុម​សិទ្ធិ​​មនុស្ស​ដែល​ជឿ​ថា​វា​មាន​គោលដៅ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​៕​ដោយ​៖​វាសនា​

Salah​ដែល​មិន​មាន​មេធាវី និង​ពាក់​តែ​រ៉ូប​ពណ៌​ស​និង​មួក​កាតិប​ពណ៌​បៃតង​ក្នុងពេល​បង្ហាញខ្លួន​នៅ​តុលាការ​ក្រុងកូឡា​ឡាំ​ពួរ​