ចត​ឡាន​បិទ​ច្រកចូល ត្រឡប់មកវិញ ឡាន​នៅលើ​ដំបូលផ្ទះ​

1553
ចែករម្លែក
  • 1.6K
    Shares

​ស្ត្រី​ម្នាក់​បាន​ចត​ឡាន​របស់ខ្លួន​បិទ​ច្រកចូល​សហគមន៍​លំនៅដ្ឋាន​មួយ​នៅក្នុង​ទីក្រុង​ពិន​ស៊ី (Benxi) ខេត្ត​លាវ​នី​ង (Liaoning) ប្រទេស​ចិន ដែល​គួរឱ្យ​ហួសចិត្ត​កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែសីហា​។ ដោយ​អត់ទ្រាំ​នឹង​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​នេះ​មិនបាន​ម្ចាស់​លំនៅដ្ឋាន​ចិត្តសឿង​បាន​ស្ទូច​ឡាន​នេះ​ដាក់​លើដំបូល​ផ្ទះ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​យោងតាម​ប្រជាជន​មូលដ្ឋាន​ដែល​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បានឱ្យដឹងថា ស្ត្រី​ម្ចាស់​ឡាន​ត្រូវបាន សន្តិសុខ​យាម​នៅ​ច្រកចូល​សហគមន៍​ប្រាប់​ឱ្យ​ឈប់​ដើម្បី​បង់ប្រាក់​ថ្លៃ​ចត ប៉ុន្តែ​ស្ត្រី​ម្ចាស់​ឡាន​មិន​ព្រម​បង់ ហើយក៏​កើតជា​ជម្លោះ​តឹងសរសៃក​ដាក់គ្នា​។
​ ​
​ដោយមាន​កំហឹង​ខ្លាំង ស្ត្រី​ម្ចាស់​ឡាន​បាន​ចត​ឡាន​បិទ​ច្រកចូល ហើយ​ដើរទៅ​បាត់​ធ្វើឱ្យ​ឡាន​ផ្សេងទៀត បើក​ចូល​មិនកើត​។ ដោយ​រង់ចាំ​អស់​រាប់​ម៉ោង ទីបំផុត​ម្ចាស់​សហគមន៍​បាន​ទូរស័ព្ទ​ហៅ​ឡានស្ទូច មក​ស្ទូច​ឡាន​នេះ​ឡើងលើ​ដំបូលផ្ទះ​ទុកជា​ការព្រមាន​។
​ ​
​ហេតុការណ៍​នេះ ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ចិន ដោយ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​អបអរសាទរ​ចំពោះ​វិធានការ​របស់​ម្ចាស់​សហគមន៍​៕ ប្រែ​សម្រួលៈ​ខុម​