ចនស៊ីណាអរគុណជែកគីចាន់ដែលបានបង្ហាត់បង្រៀនគាត់ច្រើនមិននឹកស្មានដល់

166
ចែករម្លែក

ចន ស៊ីណា ទទួលបានបទពិសោធន៍ល្អបំផុតមួយក្នុងជីវិតរបស់គាត់ ដែលបានធ្វើការជាមួយជែកគី ចាន់។

កំពូលតារាកីឡាកាស WWE និងជាតារាសម្តែងរូបនេះ បានបង្ហាញខ្លួនជាមួយនិមិត្តរូបតារាក្បាច់គុនចិននៅក្នុងរឿង Project X-Traction ដែលគ្រោងដាក់បញ្ចាំងក្នុងឆ្នាំនេះ។

ចនស៊ីណាសារភាពថាគាត់សុខចិត្តទទួលយកគម្រោងថតភ្លាមដោយសារឱកាសធ្វើការជាមួយជែកគី ចាន់ និង ដឹងគុណខ្លាំងមែនទែនចំពោះការផ្តល់ជាគន្លឹះនិងការណែនាំពីជែកគីនៅកន្លែងថតកុន។

ក្នុងកិច្ចសម្ភាសន៍ជាមួយវេបសាយ Collider ចនស៊ីណានិយាយថា “វាពិតជារំភើបខ្លាំងមែនទែន ហើយវាជាបទពិសោធន៍ល្អបំផុតមួយក្នុងជីវិតរបស់ខ្ញុំ។ វាពិតជាអស្ចារ្យខ្លាំងមែនទែន។ គាត់បានបង្រៀនខ្ញុំ និង ជួយខ្ញុំតាមវិធីច្រើន ដែលគាត់ខ្លួនឯងនឹងមិនដឹងខ្លួនផង។ ជាធម្មតា ខ្ញុំត្រូវអានគម្រោងថតកុនណាមួយសិន មុននឹងសម្រេចចិត្តទទួលយកវា។ ពេលនោះមានឈ្មោះល្បីមួយ គឺជែកគី ចាន់ ចង់ថតរឿងហ្នឹងដែរ ចឹងខ្ញុំក៏ព្រមទទួលយក។ វាជាឥទ្ធិពល”។

អ្នកកីឡាកាសអាយុ ៤២ ឆ្នាំរូបនេះជឿថា ជែកគី អាយុ ៦៥ ឆ្នាំ គឺជាអ្នករ៉ាយរ៉ាប់សាច់រឿងនៅរស់ដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់ និងប្រៀបធៀបស្នាដៃពិសេសរបស់គាត់ទៅនឹងកំពូលតារាភាពយន្តកាយវិការ ឆាលី ឆាបភ្លីន (សាក់ឡូ) និង បាស្ទើ ឃីតុន៕ ដោយ៖ កញ្ញាដាលីស

ចនស៊ីណានិងជែកគីចាន់សម្តែងក្នុងរឿង Project X-Traction រួមគ្នា ដែលគ្រោងបញ្ចាំងឆ្នាំនេះ