ចប់​រដូវ​កាល​មិនទាន់បាន​ប៉ុន្មាន​ផង បិសាច​ក្រហម Man Utd ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល​ម្នាក់ និង​ខ្សែការពារ​ម្នាក់ទៀត​ក៏​ជិត​មកដល់​ដែរ​

923
ចែករម្លែក
  • 33
    Shares

​ក្លិប​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល ហ្វ្រេ​ត (Fred) ពី​ក្លិប Shakhtar Donetsk ក្នុងតម្លៃ​ខ្លួន ៤៧ លាន​ផោន (៦៣ លាន​ដុល្លារ​)​។​

​កីឡាករ​វ័យ ២៥ ឆ្នាំ ដែល​ជាប់​ក្នុង​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ការប្រកួត​វើ​ល​ខាប់​រដូវក្តៅ​នេះ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ នៅ​រដូវក្តៅ​នេះ​។​

​បិសាច​ក្រហម​ក៏​កំពុង​ជិត​ទិញ​បាន​ខ្សែការពារ​ស្លាប​វ័យ ១៩ ឆ្នាំ​របស់​ក្លិប Porto ផងដែរ គឺ​កីឡាករ ឌី​អូ​ហ្គោ ដា​ឡុ​ត (Diogo Dalot) ហើយ​គួរតែ​សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​នៅក្នុង​សប្តាហ៍​នេះ​។​

​ដា​ឡុ​ត មានតម្លៃ​ខ្លួន ១៧,៤ លាន​ផោន (​ជាង ២៣ លាន​ដុល្លារ​) ហើយ​តាម​ដឹង​គឺ​បានមក​ពិនិត្យ​សុខភាព​រួចហើយ​។​

​ការផ្ទេរ​នេះ​គួរតែ​ព​ន្លឿ​ន​ការចាកចេញ​របស់​ខ្សែការពារ​អ៊ីតាលី ម៉ាត់​តេ​អូ ដា​មៀន ដែល​ត្រូវបាន​ផ្សាភ្ជាប់​យ៉ាងខ្លាំង​ជាមួយ Juventus និង​ខ្សែការពារ​ហូ​ឡង់ ដា​លី ប្លី​ន ដោយ​អ្នក​ទាំង​២​គ្មាន​អនាគត​វែងឆ្ងាយ​ឡើយ​ក្រោម​ការដឹកនាំ​របស់លោក​ម៉ូ​រី​ញ៉ូ​៕ ដោយ៖ កញ្ញាដាលីស

ហ្វ្រេ​ត​ជាប់​ជម្រើស ២៣ នាក់​ក្នុង​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សម្រាប់​វើ​ល​ខាប់