ចប់​ហើយ​យើង​! ហាង​កាហ្វេ​មួយ​មាន​បុគ្គលិក​សុទ្ធតែ​មនុស្ស​យន្ត​

416
ចែករម្លែក

​យើង​គួរតែ​ចូលរួម​ត្រេកអរ​ចំពោះ​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ព្រោះ​វា​ជួយ​សម្រួល​ច្រើន ដល់​ការរស់នៅ​របស់​យើង ប៉ុន្តែ​ទន្ទឹមនេះ វា​ក៏​ជា​កត្តា​គួរឱ្យ​ព្រួយបារម្ភ​មួយ​ដែរ​ខណៈ​គ្រឿងយន្ត ឬ​មនុស្ស​យន្ត​កំពុងតែ​ដណ្តើម​ការងារ​ពី​មនុស្ស​កាន់តែ​ច្រើនឡើងៗ​។​

​តួយ៉ាង ហាង​កាហ្វេ​មួយ​ដែល​ស្ថិតនៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​មាន​បុគ្គលិក​សុទ្ធ តែ​ជា​មនុស្ស​យន្ត មិន​ថា​អ្នកទទួល​ភ្ញៀវ ឬ​អ្នក​លើក​អាហារ ភេសជ្ជៈ​ឡើយ​។ អ្នករត់​តុ​ជាម​នុស្ស យន្ត​នេះ​មិន​ត្រឹមតែ​ចេះ​លើក​អាហារ និង​លើក​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ចេះ​លេងសើច ជាមួយ​ភ្ញៀវ​ទៀតផង​។​
​ ​
មូលហេតុ ដែល​ហាង​កាហ្វេ​ខាងលើ​ប្រើ​បុគ្គលិក​សុទ្ធតែ​មនុស្ស​យន្ត​បែបនេះ គឺ​ដោយសារ​ខ្លួន​ចង់ ធ្វើឱ្យ​សាធារណជន​បន្សាំ​ខ្លួន​ទៅនឹង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ទំនើប​។​វា​ជា​ផលិត​ដោយ​ក្រុមហ៊ុន​មួយ របស់​ជប៉ុន អ្នករត់​តុ និង​អ្នក​ទទួលភ្ញៀវ​ជា​មនុស្ស​យន្ត​ទាំងនេះ មាន​សមត្ថភាព​អាច​ស្តាប់ឮ សំឡេង​ភ្ញៀវ​យ៉ាងច្បាស់ ទោះជា​ស្ថិតនៅក្នុង​បរិ​កាស​ទ្រហឹងអឺងកង​ក្ដី​៕ ប្រែ​សម្រួល​: ខុម​

#