ចម្ការមីន​៦៩​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​រកឃើញ​មីន​៧០០​គ្រាប់

918
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្នុងចំណោម​ផែនការ​កំទេច​គ្រាប់មីន​ចំនួន​១៤៤​ចម្ការ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ចម្ការមីន​៦៩​ហើយ​ត្រូវបាន​បោស​​សម្អាត និង​កំទេចចោល ដោយបាន​ផ្តល់​ដី​សុវត្ថិភាព​ជិត​៣​លាន​ម៉ែត្រការ៉េ ជូន​ពលរដ្ឋ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមការងារ ផែនការ​សកម្មភាព​មីន​ឆ្នាំ​២០១៧​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ​។​


​ ​
​គ្រាប់មីន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រហូតដល់​៧០០​គ្រាប់ ស្មើនឹង​៦៩​ចម្ការ ត្រូវបាន​បោសសម្អាត និង​កំទេចចោល​ចេញពី​ទឹកដី​អតីត​​ជំរំ​ចុងក្រោយ​របស់​កងទ័ព​ខ្មែរក្រហម​នា​ខេត្តបន្ទាយមានជ័យ​។
​ ​
​តាម​របាយការណ៍​រប​ស់​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ផ្ទៃដី​ចំនួន​២.៨៤១.០៩៣​ម៉ែត្រការ៉េ​នៅ​ខេត្ត​បន្ទាយ​​មានជ័យ នឹង​ក្លាយជា​ដី​មាន​សុវត្ថិភាព ពោលគឺ​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចំនួន​៧០០​គ្រាប់​ត្រូវបាន​កំទេចចោល ដែល​ស្មើនឹង​៦៩​ចម្ការ​។​

​បើតាម​ផែនការ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ចម្ការមីន​១៤៤​ចម្ការ ដែល​គ្រោង​បោសសម្អាត ដើម្បី​យក​ដី​ទាំងនេះ មក​ធ្វើជា​ដី​កសិកម្ម ដី​លំនៅស្ថាន និង​ដីព្រៃ​ជាដើម​៕​ដោយ​៖​វិបុល​/sn

#