ចម្ការ​ត្រសក់ផ្អរ​ពីរ​កន្លែង​នៅ​សហគមន៍​សំបួរមាស​បាននិងកំពុង​ប្រឈម​ជំងឺផ្សិត​

250
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
ចម្ការ​ត្រសក់ផ្អរ ឬ​ត្រសក់​ជន្លង់​ចំនួន​ជាង ២,០០០ ជន្លង់​ចំនួន​ពីរ​កន្លែង​ស្ថិតក្នុង​សហគមន៍​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាន និង​កំពុង​ផ្ទុក​ជំងឺផ្សិត គឺ​បណ្តាល​ឲ្យ​ស្លឹក​ត្រសក់​ឡើង​ពណ៌​លឿង និង​ទិន្នផល​ថយចុះ​វិវត្តន៍​ឈានទៅ​ងាប់​ដើម​មុន​អាយុកាល​ប្រមូល​ផល​។ ដូច្នេះ​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ជួយផ្តល់​ប​ច្ចេកទេស​ព្យាបាល​កម្ចាត់​ជំងឺ​មួយ​នេះ ដើម្បី​អាច​ប្រមូល​ផល​ជា​ផ្លែ​ត្រសក់​លក់បាន​ប្រាក់​រួច​ថ្លៃ​ចំណាយ​ទិញ​ពូជ និង​កម្លាំង​ពលកម្ម​នោះ​។​

​លោក ធី​ម ថុល ប្រធាន​សហគមន៍​សង្កា​ត់​សំបួរមាស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៥ កក្កដា​នេះ​ថា ចម្ការ​ត្រសក់​ទំហំ​ដី ប្រាំពីរ អារ​បាន​អាយុ​ចំនួន ៣៥ ថ្ងៃ​ចាប់ផ្តើម​ប្រមូល​ផល​លើកដំបូង​បាន​ផ្លែ​ត្រសក់​ទម្ងន់​ប្រហែល ប្រាំ គីឡូក្រាម​។ ប៉ុន្តែ​ស្លឹក​របស់​ត្រសក់​២៥ ភាគរយ​ក្នុងចំណោម​ត្រសក់​ទាំងអស់​ឡើង​រួញ និង​ប្រែ​ពណ៌​ពី​បៃតង​មកជា​លឿង ដោយ​ពុំ​ដឹង​មូលហេតុ​។ ឯ​មួយ​ចម្ការ​ទៀត​ទំហំ ប្រាំមួយ អារ​នៅជាប់​គ្នា​ទើប​មាន​អាយុ ២៦ ថ្ងៃនោះ​មិនមាន​បញ្ហា​ទេ​។​

​លោក​ប្រធាន​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ជំងឺ​លើ​ដើម ត្រសក់ផ្អរ​របស់​គ្រួសារ​លោក​នេះ​ទំនងជា​បណ្តាល មកពី​លោក​ភ្ជួរ​ដី​ពុំបាន​ហាល​កម្តៅ​ព្រះអាទិត្យ​តាម​លក្ខណ​:​បច្ចេកទេស​ពីមួយ ទៅ ពីរ​សប្តាហ៍​ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដី​នោះ​។ ដោយ​ប្រមូល​សណ្តែក​គួរ​ប្រមូល​ដើម​វា​ដុតចោល​ហើយ​ភ្ជួរ​ដី​ដាក់​ដាំ​ត្រសក់ផ្អរ​តែម្តង គឺ​ដើម្បី​ឲ្យ​បាន​ប្រមូល​ផល​មុន​ទឹកទន្លេ​មេគង្គ​មកដល់ ហើយ​ម្យ៉ាង​ជា​លើក​ដំបូល​ដែល​លោក​ដាំ​ត្រសក់​នេះ ដោយ​គ្រាន់តែ​ទទួល​បទពិសោធន៍​កសិក​រ​ក្នុង​សហគមន៍​ដូចគ្នា ប៉ុណ្ណោះ​។​

​លោក ថុល បាន​បន្តថា ដូច្នេះ​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​មេត្តា​ជួយផ្តល់​បច្ចេកទេស​ព្យាបាល​ជំងឺ និង​វិធី​ការពារ​ជំងឺ​លើ​ដើម​ត្រសក់ផ្អរ​ដល់​គ្រួសារ​លោក និង​ចម្ការ​ត្រសក់ផ្អរ​អនុប្រធាន​សហគមន៍​លោក សុខ វណ្ណ​ស្រ៊ី កំពុងមាន​ជំងឺ​ដូចគ្នា​តែ​ធ្ងន់ធ្ងរ​ជាង​ចម្ការ​គ្រួសារ​លោក នៅ​រំលង​ចម្ការ​ឃ្លាត​គ្នា​ប្រហែល​១០០​ម៉ែត្រ​។​

​លោក សុខ វណ្ណ​ស្រ៊ី ជា​អនុប្រធាន​សហគមន៍​សំបួរមាស​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចម្ការ​ត្រសក់ផ្អរ​របស់លោក​កំពុងមាន​ជំងឺ​ស្លឹក​ពណ៌​លឿង​ពេញ​ចម្ការ​ទំហំ ប្រា​បី អារ​នោះ គឺជា​ជំងឺផ្សិត​។ ចម្ការ​នេះ​មាន​ត្រសក់ផ្អរ​ចំនួន ២,០០០ ជន្លង់ បច្ចុប្បន្ន​មាន​អាយុ ៤០ ថ្ងៃ និង​មាន​ជំងឺ​នេះ​តាំងពី​ពួកវា​លូតលាស់​ផុត​មាត់​រណ្តៅ​ម្លេះ​។ ដោយ​នោះ​មិនបាន​ភ្ជួរ​ដី​ហាល​កម្តៅថ្ងៃ​ដូច​លោក ធឹ​ម ថុល ដែរ ហើយ​ម្យ៉ាង​គ្រួសារ​លោក​ជាប់រវល់ គឺមាន​អ្នក​អាច​មើលថែ​ដាំ​ដំណាំ​បានតែ​ពីរ នាក់លោក និង​កូនប្រុស​ម្នាក់ ហើយ​ចម្ការ​មាន​បួន​កន្លែង​មាន​ដី ៨០​អារ​ឯណោះ​។​

​លោក​អនុប្រធាន​សហគមន៍​បាន​បន្តថា ប៉ុន្តែ​ជា​លទ្ធផល​ទោះជា​យ៉ាងណា​ចម្ការ​ត្រសក់ផ្អរ​នេះ​ក៏បានផ្តល់​ផល​ដែរ គ្រាន់តែ​មិន​ពេញលេញ ដូច​ត្រសក់​ធ្វើ​ត្រឹមត្រូវ​តាម​បច្ចេកទេស គឺ​ត្រសក់​មាន​ជំងឺ​មួយថ្ងៃ​បេះ​បាន​ផល​ជា​ផ្លែ​ពី ១០ ទៅ ៣០ គីឡូក្រាម​។ ផ្ទុយ​ពី​ត្រសក់​ដាំ​តាម​ក្បួនខ្នាត​លើ​ផ្ទៃដី​ប៉ុនគ្នា​នេះ​បេះ​បាន​ផល​ក្នុង​មួយថ្ងៃ ១៥០​គីឡូក្រាម​។​

​លោក ស៊ឹម ថា​វិ​រ​: ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ប្រាប់ថា សម្រាប់​ដំណាំ​ត្រសក់ផ្អរ​ដាំ​រដូវ​នេះ ភាគច្រើន​អាច​ជួបប្រទះ​ជំងឺផ្សិត ប្រែ​ពណ៌​ស្លឹក​ជា​លឿង និង​ជាំ​ទឹកភ្លៀង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​កាន់​ចម្ការ​មាន​បញ្ហា​ជំងឺ​នោះ​ឲ្យ​បាន​ឆាប់​៕ ល​