ចម្ងល់​សំខាន់ៗ​អំពី​ការ​កាត់​ស្បូន​ចោល ដែល​ស្ត្រី​គួរតែ​យល់ដឹង​ឲ្យ​ហើយ

271
ចែករម្លែក

ការ​កាត់​ស្បូន​ចោល​គឺជា​ការវះកាត់​មួយ​ប្រភេទ​សម្រាប់​ដោះស្រាយ​ទៅលើ​បញ្ហា​មួយចំនួន​របស់​ក្រពេញ​អូ​វ៉ែ ស្បូន​ខ្លួនឯង និង​បំពង់​ដៃ​ស្បូន​។
​ការ​កាត់​ស្បូន​នេះ​គឺជា​ការវះកាត់​ច្រើន​បំផុត​លំដាប់​ទី​ពីរ​ទៅលើ​មនុស្ស​ស្រី​ក្រោយពី​សម្រាល​ដោយ​វះកាត់​រួច​។ ការវះកាត់​នេះ​ច្រើនតែ​ធ្វើ​លើ​ស្ត្រី​អាយុ​ពី ៤០ ទៅ​៤៤​ឆ្នាំ ប៉ុន្តែ​អ្នក​អាយុ​ក្រោម​នេះ​ក៏​អាចធ្វើ​បានដែរ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជំងឺ​។ ហេតុដូច្នេះ​ហើយ​បាន​ជាមាន​ចម្ងល់​ជាច្រើន​អំពី​បញ្ហា​នេះ​ត្រូវការ​ការបកស្រាយ​។

​ករណី​ណាខ្លះ​ដែល​ត្រូវ​ការវះកាត់​ស្បូន​ចោល​ទៅ​?
​ការវះកាត់​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ដោះស្រាយ​ទៅលើ​ការបង្ក​រោគ​មួយ​នៅលើ​ស្បូន​ដែល​យើង​មិនអាច​គ្រប់គ្រង​បាន ជំងឺមហារីក​ដែល​មិនទាន់​រាលដាល (​បំពង់​ដៃ​ស្បូន ក្រពេញ​អូ​វ៉ែ ទ្វារមាស មាត់ស្បូន ឬ​ស្បូន​) ការ​ហូរឈាម​មិនអាច គ្រប់គ្រង​បាន និង​ផលវិបាក​ផ្សេងៗ​ក្នុងពេល​សម្រាលកូន​ជាដើម​។

ហេតុផល​ផ្សេងៗ​ដែល​ត្រូវការ​កាត់​ស្បូន​ដែរនោះ​គឺ ស្រុត​ស្បូន មាន​ជំងឺ Endometriosis និង​ដុំ​សាច់​ក្នុង​ស្បូន​ដែរ ទោះបីជា​វា​មិនត្រូវ​បានធ្វើ​ឡើង​គ្រប់​ករណី​ទាំងអស់​ក៏ដោយ​។

​តើ​ស្ត្រី​កាត់​ស្បូន​ហើយ​អាច​ប្រឈម​នឹង​អ្វី​ខ្លះទៅ​?
​មាន​ករណី​តិចតួច​ណាស់​ដែល​ការ​កាត់​ស្បូន​អាច​បណ្តាល​ឲ្យ​ស្លាប់​គឺ​តិចជាង​មួយ​ភាគ រយ​ឯណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ផលវិបាក​របស់​វា​អាច​នឹង​កើតមាន​តិចតួច បំផុត ដូចជា ហូរឈាម​ក្នុងពេល ឬ​ក្រោយពេល​វះកាត់ មានការ​បង្ក​រោគ និង​ខូចខាត ដល់​សរីរាង្គ​ជាច្រើន​ក្នុង​អាង​ត្រគៀក​។ ការ​កាត់​ស្បូន​ចោល​ក៏​អាច​បណ្តាលអោយ​ស្រុត ទ្វារមាស​បានដែរ​។ ការ​កាត់​ស្បូន​ចោល​នៅ​អាយុ​ក្រោម ៤០​ឆ្នាំ​ចុះ​អាច​ប្រឈម កាន់តែខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​។ ការប្រឈមមុខ​មួយទៀត​នោះ​គឺមាន​បញ្ហា​ច្រើន លើផ្លូវ​ទឹកនោម និង​កង្វះ​អ័រម៉ូន​ក្នុង​ខ្លួន​។​

​តើ​មាន​អ្វី​កើតឡើង​ទេ​ពេល​របួស​ជា​ហើយ​?
​បើសិនជា​អ្នកទទួលយក​ការវះកាត់​នៅពេល​មិនទាន់​រាំងរដូវ​ហើយ​ត្រូវ​កាត់​ក្រពេញ អូ​វ៉ែ​ទៀត​នោះ រដូវ​អ្នកនឹង​លែងមាន​ទៀត ហើយក៏​មិនអាច​មានកូន​បាន​ទៀត​ដែរ​។ អ្នក​អាច​នឹងមាន​អាកា​រៈ​ដូច​ស្ត្រី​រាំងរដូវ​អ៊ីចឹង​ង​។ ក្រោយពី​វះកាត់​បាន​ពីរ​បី​សប្តាហ៍​រួច អ្នក​អាច​នឹងមាន​បញ្ហា​ហូរឈាម និង​ហូរ​ទឹករំអិល​រឹមៗ​ខ្លាំង​។ ក្រោយពី​វះកាត់​រួច អ្នកនឹង​មិនត្រូវ​បាន​ឲ្យ​ងូតទឹក​រយៈពេល ១០​ថ្ងៃ ដើម្បី​កាត់បន្ថយ​ការបង្ក​រោគ និង​ផលវិបាក​ផ្សេងៗ​។ ការធ្វើសកម្មភាព​រាង​កាយ​ខ្លាំងក្លា​គួរតែ​ចៀសវាង​រយៈពេល ៦​សប្តាហ៍​។ ចំពោះ​ការរួម​ភេទ​វិញ​គួរតែ​ចៀសវាង​រយៈពេល​៦​សប្តាហ៍​ដែរ​ដើម្បី ទុកពេល​វេលា​ឲ្យ​របួស​ជា​ទៅវិញ​។

​តើ​វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្ញុំ​ដែរ​ទេ​?
​នេះ​គឺជា​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​ក្រោយពី​កាត់​ស្បូន​ចោល​។ ស្ត្រី​ក្រោយពី​ធ្វើបែបនេះ​រួច​គឺ​មិនអាច​រួមភេទ​បាន​ទៀតឡើយ​។ ការ​ជា​សះ​របួស​គឺ​ត្រូវ ការប្រើ​ពេល​ពីរ​បី​សប្តាហ៍​សិន​ទើប​អាចឈាន​ដល់​ការ​រួមភេទ​វិញ​បាន​។ ស្ត្រី​ខ្លះ​អាច មាន​ចំណង់​ផ្លូវភេទ​តិចតួច ឬ​អត់​តែម្តង​ក្រោយពី​វះកាត់​រួច​។ នៅពេល​រឿងនេះ​កើត ឡើង​មែន​នោះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះ ស្រាយ​។

​តើ​ខ្ញុំ​ត្រូវការ​ការព្យាបាល​ដោយ​អ័រម៉ូន​ទេ​ក្រោយពី​វះកាត់​រួច​? ការព្យាបាល​ដោយ​អ័រម៉ូន អាចជួយ​ផ្លាស់ប្តូរ​រាងកាយ​បាន​ក្រោយពី​វះកាត់​រួច​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការព្យាបាល​នេះ​ផង​។ ការព្យាបាល​ដោយ​អ័រម៉ូន អេ​ស្ត្រូ​ជែ​ន​អាចជួយ​បំបាត់​រោគសញ្ញា​នៃ​ការ​រាំងរដូវ​បាន​។ ការព្យាបាល​ដោយ​អ័រម៉ូន លេប​តាម​មាត់​ក៏​អាចជួយ​បំបាត់រោគ​សញ្ញា​ដែរ តែ​វា​ងាយ​នឹង​កើតជា​កំណក​ឈាម និង​បង្ក​ជា​ជំងឺ​បេះដូង​ដែរ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជាមុនសិន​៕ ដោយៈ health.com.kh