ចម្ងល់ ៖ លេបទឹក​កាម អាចមាន​កូន​ទេ​?

1426

​ទេ មិនអាច​ទៅរួច​នោះទេ​! ការ​លេប​ទឹកកាម មិនអាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​នោះឡើយ​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ ៖

​មាត់​របស់​អ្នក មិនបាន​ត​ភ្ជាប់​ទៅនឹង​សរីរាង្គ ឬ​ប្រព័ន្ធ​បន្ត​ពូជ​នោះឡើយ ដូច្នេះ មេជី​វិត​ឈ្មោល​ដែលមាន​ក្នុង​ទឹកកាម​បុរស មិនអាច​រត់ទៅរក​មេ​ជីវិត​ញី ដើម្បី​បង្ក​កំណើត​ឡើយ​។​

​លើសពីនេះ ក្នុងករណី​បើ​អ្នក​លេបទឹក​កាម​បុរស ទឹកកាម​ទាំងនោះ​នឹងត្រូវ​បាន​រំលាយ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ វា​មិនអាច​មានឱកាសរ​ត់ទៅ​ជួប​មេជី​វិត​ញី​បាន​នោះឡើយ​។​

​យើងខ្ញុំ​ធ្លាប់​បានទទួល​សំណួរ​បែបនេះ​ជាច្រើន ពី​សំណាក់​យុវវ័យ និង​គូស្រករ​ថ្មីថ្មោង ពីព្រោះ វា​គឺជា​បញ្ហា​រសើប​មួយ ដែល​មនុស្ស​មួយចំនួន​មានការ​យល់ច្រឡំ​។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​អាច​បង្ក​កំណើត​បាន ទឹកកាម​បុរស (​មេជី​វិត​ឈ្មោល​) ត្រូវតែ​រត់​ចូលទៅក្នុង​ទ្វារមាស​ស្ត្រី ហើយ​មេជី​វិត​ឈ្មោល​ទាំងនោះ ត្រូវ​ហែល​ទៅក្នុង​បំពង់​ដៃ​ស្បូន ដើម្បី​ជួបនឹង​មេជី​វិត​ដែល​កំពុង​រង់ចាំ​នៅ​ទីនោះ ដើម្បី​ធ្វើការ​បង្ក​កំណើត​។

​ការបង្ក​កំណើត​ក៏​នឹង​អាច​កើតឡើង ខណៈពេលដែល​ស្ត្រី​កំពុង​បញ្ចេញ​អូវុល​ផងដែរ ប៉ុន្តែ មេជី​វិត​ឈ្មោល​អាច​រស់រាន និង​រង់ចាំ​មេជី​វិត​ញី​បាន​រហូតដល់​ទៅ ៥ ថ្ងៃ​៕ ប្រភព​: http://www.health.com.kh​