ចម្លាក់​ឈើ​និមិត្តរូប​ត្រី​ផ្សោត​ក្នុង​ខេត្តក្រចេះ នៅតែ​ទាក់ទាញ​ច្រើន​ពី​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​

1533
ចែករម្លែក
  • 35
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​នៅ​កាំ​ពី ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ចម្លាក់​ឈើ​និមិត្តរូប​ត្រី​ផ្សោត នៅតែ​ទាក់ទាញ​យ៉ាងច្រើន​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​សត្វ​ផ្សោត​នៅក្នុង​ទឹកទន្លេ​មេគង្គ ក៏ដូចជា​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្តក្រចេះ ទៅកាន់​ខេត្ត​ផ្សេងៗ​ដទៃទៀត​។​

​អ្នកស្រី អា​លីន អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅ​អន្លង់​ផ្សោត​កាំ​ពី ស្ថិតនៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ជា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន អន្លង់​ផ្សោត​និង​រមណីយ​ដ្នា​ន​កាំ​ពី តែងតែ​ទិញ​នូវ​រូបចម្លាក់​ត្រី​ផ្សោត​ដែល​ធ្វើ​អំពី​ឈើ​មាន​តូច​មាន​ធំ​គ្រប់​ប្រភេទ ដើម្បី​ធ្វើជា​កាដូ​អនុស្សា​រី​យ៍ តាំង​លំអរ​ក្នុងផ្ទះ​ឬ​តាំង​ក្នុង​បន្ទប់ធ្វើការ ឬ​ជា​បន្ដោង​កូនសោ​ជាដើម​។​

​អ្នកស្រី​ឲ្យ​ដឹង​ទៀតថា ចំពោះ​តម្លៃ​នៃ​ចម្លាក់​ឈើ​និមិត្តរូប​ត្រី​ផ្សោត​មានតម្លៃ​ខុសៗ​គ្នា​ទៅតាម​ប្រភេទ​ឈើ និង​ទំហំ ដោយមាន​តម្លៃ​ចាប់ពី​២.០០០​រៀល រហូតដល់ ២០.០០០​រៀល​ក៏មាន ដោយ​រូបចម្លាក់​នីមួយៗ មាន​តូច​មាន​ធំ ជា​គូ​ជាប់​គ្នា ខ្លះ​រចនា​ជា​ប្រអប់​ដាក់​ប៊ិច ដាក់​នាមប័ណ្ណ និង​ដាក់​ឈើចាក់ធ្មេញ​។​ល​។ ជាងនេះទៅទៀត រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ​នេះ​មិន​ត្រឹមតែ​ដាក់លក់​នៅ​តំបន់​ក្បែរ​រមណីយដ្ឋាន​នេះ​ទេ ថែមទាំង​មាន​ដាក់លក់​នៅតាម​ទីប្រជុំជន​នានា​ក្នុង​ខេត្ដ​ផងដែរ​។ អ្នកស្រី​លើកឡើងថា ក្រៅពី​ចម្លាក់​ឈើ​និមិត្តរូប​ត្រី​ផ្សោត​នេះ នៅមាន​និមិត្តរូប​ផ្សេងៗ​ទៀត​ទៅតាម​ភ្ញៀវ​ចង់បាន​និង​ទិញ​ដូចគ្នា ដូចជា​រូប​ត្រី​រាជ ត្រី​នាគ ផ្សិត ផ្តិល និង​ទន្សាយ​ជាដើម​៕ ល​