ចម្លើយ​របស់ខ្ញុំ​ជូន​អ្នកសារព័ត៌មាន​

164

​ឆ្លើយតប​ជាបឋម ចំពោះ​លោកស្រី ធីតា ឃិះ នៅក្នុង​ការលើកឡើង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​សុក្រ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ចំណងជើង​ថា “ លោកស្រី ធីតា ឃិះ ចង់​ហៅ​បណ្ឌិត​ពីររូប​របស់រាជរដ្ឋាភិបាល​មក​ជ​ជែក​អំពី​បដិវត្តន៍​ពណ៌​”​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ចិត្ត និង​សោកស្តាយ​ចំពោះ​វោហារ សាស្ត្រ​របស់លោក​ស្រី ដែល​ប្រាប់​ដល់​សាធារណៈ​ថា លោកស្រី ដែលជា​នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សីល​ការ “​មិន​យល់ស្រប​នឹង​ការលើកឡើង​បែបនេះ​ទេ​”​។​

​ខ្ញុំ​ប្រហាក់ប្រហែល​ជាមួយនិង​ការប៉ាន់ស្មាន​របស់ខ្ញុំ​។ ពិតប្រាកដ​ណាស់​ថា លោកស្រី​ពុំបាន​យកចិត្ត ទុកដាក់​និង​ការផ្សព្វផ្សាយ របស់​បណ្តាញ​ទូរ​ស្សន៍​ក្នុងស្រុក ដែល​បាន​ចាក់ផ្សាយ​ជា​សាធារណៈ និង​បន្តបន្ទាប់ នូវ​ភស្តុតាង​មួយចំនួន​តូច និង​ការពន្យល់​យ៉ាង​សាមញ្ញ​រួចមកហើយ របស់ “​អង្គភាព​ប្រតិកម្ម​រហ័ស​” ពី​ហេតុផល​នៃ​អង្គសេចក្តី និង​អង្គហេតុ ព្រមជាមួយ និង​ការប្រៀបធៀប ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​មួយចំនួន​។ អ្នកប្រាជ្ញ​សង្គម​អន្តរជាតិ​បានផ្តល់​និយមន័យ​អ្វីដែល ហៅថា “​បដិវត្តន៍​ពណ៌​” នោះ​ក៏ដូចជា​សារពត៌មាន​រស្មី​កម្ពុជា​ក៏បាន​ផ្សព្វផ្សាយ​ពី​ចលនា​បដិវត្តន៍​ពណ៌​នេះ ពីរលើក ឬ​ពីរ​ច្បាប់​រួច ផងដែរ​។​

​ប្រាកដ​ណាស់​លោកស្រី​នាយិការ​ចំណាយពេល​ច្រើន​និង​យកចិត្តទុកដាក់​ខ្ពស់​ស្រប​ជាមួយ​បណ្តាញ​ពត៌មាន​បរទេស​ដែលមាន​និន្នាការ និង​គាំទ្រ​អោយមាន​ភាពចលាចល​នេះ​ជាមួយ និង​ការ​ញុះញង់​ក្នុង​រូបភាព វិទ្ធង្សនា​អោយមាន​កើតឡើង ជាយ​កថា​ហេតុ​នៅ​កម្ពុជា ។​

​លោកស្រី​នាយិការ ប្រហែល​យល់ស្រប​ទាំងស្រុង​ជាមួយនឹង អ្នក​បំពុល​ព័ត៌មាន​ក្នុង​បរិបថ​នេះ ដែល​គេ​យល់ថា “​ការ​គៀរគរ​ចលនា​មហាជន​ប្រឆាំង​ទាំងស្រុង​នឹង​ស្លា​ប់រស់​ជាមួយ​រាជរដ្ឋាភិបាល ស្របច្បាប់ គឺជា​”​សេរីភាព​នឹង​ប្រជាធិបតេយ្យ​”​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ដែលមាន​កាតព្វកិច្ច​ថែរក្សា សណ្តាប់ធ្នាប់​សាធារណៈ​និង​នីត្យានុកូលភាព នៃ​ដំណើរការ​ប្រក្រតី​របស់​រដ្ឋ យល់ឃើញថា​” ជា​ចលនា​អាណាធិបតេយ្យ និង​បដិវត្តន៍​ពណ៌​” ដូចគ្នា​ពិតប្រាកដ​ជាមួយ និង​អ្នកប្រាជ្ញ​សង្គមសាស្ត្រ ដែល​បាន​សិក្សា​ពិតប្រាកដ និង​ចងក្រង​ជា​ឯកសារ​នៅ វី​គី​ភី​ឌា (Wikipedia) ដែល​លោក​នាយិការ​អាច ស្វែងយល់បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​ជាមួយនេះ​ដែល​លោកស្រី​នាយិការ​គួរ​ដឹង និង​ផ្តល់​ការគោរព​រដ្ឋធម្មនុញ្ញ​មាត្រា​៥១​ថ្មី ដែល​ចែង​ច្បាស់​ថា “​ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លូន​តាមរយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលាជម្រះក្តី​” គឺ​មិនមែន​យក​ដង​ថ្នល់​ជាការ​តតាំង​របស់ខ្លួន​តាមរយៈ​ចលនា​”​អំណាច​មហាជន​”​ដែល​លោកស្រី​នាយិការ​តែងតែ​គាំទ្រ​នោះ​ទ្បើ​យ​។​

​ភស្តុតាង​ជា​ផ្លូវការ នៅក្នុង​តុលាការ​កំពូល​ដែល​បាន​វិនិច្ឆ័យ​រួចមកហើយ​នៅ​ថ្ងៃទី​១៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ រំលាយ​គណបក្ស CNRP ដែលជា​មូលដ្ឋានគ្រឹះ​នៃ​បដិវត្តន៍​នេះ តាមរយៈ​ផែនការ​ប្រកាស​សាលដីកា រួចស្រេច​ផង ហើយ​ក្រសួង​ដែលមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​កំពុង​អនុវត្តន៍​ជា​បន្តបន្ទាប់​សាល​ដី កា​តុលាការ កំពូល​នេះ​។​

​លោកស្រី មាន​សិទ្ធ​ផ្ទាល់​មិន​ឯកភាព និង​សា​ដីការ​របស់​តុលាការ​កំពូល ក៏ប៉ុន្តែ​គ្មាន​ច្បាប់​ណាមួយអនុ​ញ្ញា​ត្តិ​ឲ្យ​លោកស្រី​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​សេចក្តីសម្រេច ឬ​វិធានការ​អនុវត្តន៍​សា​ដីការនេះឡើយ​។​

​សូម​លោកស្រី​នាយិការ ពិនិត្យ​អោយបាន​ច្បាស់លាស់​ចំពោះ​ខ្លឹមសារ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ឆ្លុះ​ប​ញ្ជាំ​ង និង​សកម្មភាព​របស់លោក​ស្រី ហើយ​នេះ ក៏​មិនមែនជា​ការបិទ​សិទ្ធ​នៃ​ការបញ្ចេញ យោបល់ របស់​លោកស្រី​នោះឡើយ តែ​សម្តី​និង​សកម្មភាព​នេះ​កំពុងតែ​អាច​ចាត់ទុកបាន​ថា​ជាការ ប្រព្រឹត្តិ​លើសពី​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​នោះ​ហើយ​៕ ដោយ​: ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​