ចម្លែក​គ្មាន​ពីរ​ក្នុង​លោក​! ទារិកា​កើតមក​មាន​ក្បាល​ដល់​ទៅ ៣ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

364
ចែករម្លែក

ទារិកា​ម្នាក់​កើតមក​មាន​ក្បាល ៣ យ៉ាង​ចម្លែក​នៅ​ប្រទេស​ឥណ្ឌា កាលពី​ដើមខែ​នេះ ធ្វើឱ្យ​ក្រុមគ្រូពេទ្យ​ស្រឡាំងកាំង​គ្រប់គ្នា​ដែល​ស្ត្រី​ជា​ម្តាយ​ពពោះ​ធម្មតា​គ្មាន​អា​ការៈចម្លែក​។​

ទារិកា​ចម្លែក​គ្មាន​ពីរ​ក្នុង​លោក​នេះ​បានកើត​នៅ​ថ្ងៃទី​១១ ខែកក្កដា នៅ​មណ្ឌល​សុខភាព មួយកន្លែង​ស្ថិតក្នុង​ស្រុក​អេ​តា (Etah) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh)​។​
​ ​
​ស្ត្រី​ជា​ម្ដាយ​ដែល​មកពី​ភូមិ​ពី​លួ (Pilua) រដ្ឋ​ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល សុខភាព បន្ទាប់ពី​ឈឺពោះ​ខ្លាំង​បម្រុង​សម្រាលកូន​។​

​ប៉ុន្តែ​ទាំង​ក្រុមគ្រួសារ និង​ក្រុមគ្រូពេទ្យ​ភ្ញាក់ផ្អើល និង​តក់ស្លុត នៅពេល​នាង​សម្រាល បានកូន​ម្នាក់​ដែលមាន​ក្បាល​ដល់​ទៅ ៣ បែបនេះ​។ ក្រោយពេល​សម្រាល​រួច​នាង​ត្រូវ បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ស្រុក​ព្រោះតែ​មណ្ឌល​សុភាព​មាន​ឧបករណ៍​មិន​គ្រប់គ្រាន់​។​

​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​និយាយថា ពួកគេ​នឹង​ស្គែ​ន MRI​ដើម្បី​កំណត់​ករណី​វេជ្ជសាស្ត្រ ជាក់លាក់​នៃ​ទារិកា​ទើប​កើត​នេះ​។ ទោះជា​យ៉ាងណា​ករណី​វេជ្ជសាស្ត្រ​នេះ​ត្រូវបាន ពិភពលោក​ស្គាល់​ថា Encephalocele​។​

​ពេលនេះ​ទារិកា​នេះ​នឹងត្រូវ​ឆ្លងកាត់​ការវះកាត់​ខណៈ​ក្រុមគ្រូពេទ្យ​ព្យាយាម​វះកាត់​ក្បាល ដែល​លើសពីរ​ចេញ​។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​វេជ្ជសាស្ត្រ​បង្ហាញថា​ទារក ដែលមាន​ករណី​វេជ្ជសាស្ត្រ​បែបនេះ​មាន​អត្រា​រស់រាន​ត្រឹមតែ ៥៥ ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម