ចម្លែក​ទៀតហើយ​! ពស់​ក្បាល​ពីរ​បង្ហាញ​វត្ត​មាននៅ​បាលី ផ្អើល​អ្នកស្រុក​

176
ចែករម្លែក

​ប្រជាជន​រស់នៅ​ក្នុងភូមិ​មួយ​ស្ថិត​លើ​កោះ​បាលី​ដែលជា​កោះ​ទេសចរណ៍​ដ៏​ល្បីល្បាញ នៃ​ប្រទេស​ឥណ្ឌូនេស៊ី ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ពួកគេ​ប្រទះឃើញ​ពស់​ក្បាល​ពីរ ដ៏​កម្រ​កាលពី​សប្ដាហ៍​មុន​។
​ ​
​អ្នកស្រុក​ម្នាក់​ឈ្មោះ ហ្គូ​ស្ទី បា​ហ្គូ​ស អេ​កា ប៊ូ​ដា​យ៉ា (Gusti Bagus Eka Budaya) និយាយថា “​ពេល​ខ្ញុំ​ចេញពី​ធ្វើការ​ត្រលប់មក​ផ្ទះ​វិញ ខ្ញុំ​បាន​ឈប់​ម៉ូតូ​កៀក​ពស់​ដោយ មិនដឹង​ខ្លួន​។ ដោយមាន​ការសង្ស័យ ខ្ញុំ​ប្រឹង​សម្លឹងមើល​យ៉ាង​យកចិត្តទុកដាក់ ទើប​ដឹងថា​វា​ជាព​ស់មាន​ក្បាល​ពីរ​យ៉ាង​ចម្លែក ហើយ​ពេលនោះ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​”​។
​ ​
តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម គេ​ឃើញ ក្មេងៗ និង​ចាស់ៗ​នាំគ្នា​ចោមរោម​មើល​ពស់​តូច​ដ៏​ចម្លែក​នេះ​។ ទោះជា​យ៉ាងណា គេ​មិនដឹង ច្បាស់​ថា តើ​វា​ជា​ពស់​អ្វី​ឱ្យ​ប្រាកដ ហើយ​មាន​ពិស ឬក៏​អត់​នោះទេ​៕ ប្រែ​សម្រួលៈ​ខុម​

#