ចម្លែក​! កូន​ចៀម​កើតមក​មាន​ជើង​មុខ​ដល់​ទៅ ៣​កន្លះ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

115

​គ្រាន់តែ​ក្រឡេកឃើញ​ភ្លាមៗ អ្នក​ប្រាកដជា​លាន់មាត់​ថា​ចម្លែក និង​មិន​ធ្លាប់​ឃើញ​ក្នុង​មួយជីវិត​។

​កូន​ចៀម​ញី​មួយ​ក្បាល​នេះ​បានកើត​កាលពី ២ សប្តាហ៍​មុន​នៅឯ​កសិដ្ឋាន Lodge House ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ខន​សាយ (Cornsay) តំបន់​ដឺ​ហែម (Durham) ប្រទេស​អង់គ្លេស​។

​ម្ចាស់​របស់​វា​ឈ្មោះ​គឺ​អ្នកស្រី អែន​ជី ជេ​វីត (Angie Jewitt) បានដាក់​ឈ្មោះ​ឱ្យ​វា​ថា “Hope” ដែល​មានន័យថា “​ក្តីសង្ឃឹម​” ដោយសារ​វា​អាចមាន​ជីវិត​រស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ហើយ​ពេលនេះ គាត់​មាន​គម្រោង​រក្សាទុក​វា​ជា​សត្វ​ចិញ្ចឹម​លេង​។​

​សូមបញ្ជាក់ថា ពេទ្យសត្វ​ដែល​បាន​ពិនិត្យមើល​វា​និយាយថា កូន​ចៀម​នេះ​មិនចាំបាច់​ធ្វើការ​វះកាត់​ឡើយ​៕
ដោយ​៖​ខុម​/sn