ចម្អិនម្ហូប​បែបនេះ មហារីក​នឹង​រត់​មករក​អ្នក​

136
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ចម្អិនម្ហូប​ដែល​អាចធ្វើ​ឲ្យ​អ្នក​កើត​មហារីក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ខ្ទះ​របស់​អ្នក​ក្រោយ​ពេលដែល​ចម្អិនម្ហូប​មួយ​មុខ​រួច អ្នក​គួរតែ​លាង​ចេញ​សិន ទើប​អាច​បន្ត ចម្អិនម្ហូប​ទី​២ ព្រោះ​បើ​អ្នក​មិន​លាង​សម្អាត​ខ្ទះ​នោះ ហើយ​បន្ត​ចម្អិនម្ហូប​មួយ​មុខ​ទៀត លើ​ខ្ទះ​ដ​ដែរ អ្នកនឹង​ងាយ​កើត​មហារីក​ខ្លាំងណាស់​។​

​នៅពេលដែល​អ្នក​ចម្អិន​ម្ហូប អ្នក​មិនគួរ​ចាំ​ដល់​ខ្លាញ់​ដែល​ក្នុង​ខ្ទះ​នោះ​ឡើង​ហុយផ្សែង ទើប​អ្នក​ចាប់ផ្តើម​ចម្អិន​នោះទេ ព្រោះ​វិធី​នេះ​អាចធ្វើ​ឲ្យ​អ្នក​ឆាប់​ជួប​មហារីក​ខ្លាំងណាស់ ដោយសារតែ​កម្តៅ​កាន់តែខ្លាំង អត្រា​នៃ​ការកើត​មហារីក​ក៏​កាន់តែ​ខ្ពស់​ដែរ​។​

​ក្រោយ​ពេលដែល​អ្នក​ចម្អិន​ម្ហូប​រួច​ភ្លាម អ្នក​មិនគួរ​បិទ​ម៉ាស៊ីន​ប៊ឺ​ត​ផ្សែង​ភ្លាម​នោះទេ ដោយ​គួរ តែ​ទុក​ឲ្យ​ម៉ាស៊ីន​នោះ​ប៊ឺ​ត​ផ្សែង​ចំនួន​ពី​៥​ទៅ​១០​នាទី​សិន ទើប​អាច​បិទ​បាន​។ ការធ្វើ​បែបនេះ អាចជួយ​អ្នក​ឲ្យ​ចៀស​ពី​មហារីក​បាន​។​

​ខ្លាញ់​ដែល​អ្នក​ប្រើ​រួច អ្នក​មិនគួរ​ប្រើ​ខ្លាញ់​នោះ​ជា​លើក​ទី​២ ដើម្បី​ធ្វើ​ម្ហូប​ឡើយ ដោយ​អ្នក​គួរ តែ​យកទៅ​ចាក់ចោល ព្រោះ​បើ​អ្នក​ប្រើ​ច្រើនដង​ពេក នឹងធ្វើ​ឲ្យ​អ្នក​ឆាប់​ជួបនឹង​មហារីក​ខ្លាំង ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការធ្វើ​ម្ហូប ទើប​អាច​ការពារ​អ្នក​ពី​ការកើត​មហារីក​៕ ដោយៈ health.com.kh