ចម្អិន​អាហារ​ដោយ​ប្រេងដូង ជំងឺ​បេះដូង​នឹង​មករក​អ្នក​

463

​សមាគម​សរសៃឈាម បេះដូង​អាមេរិក (AHA) ទើបនឹង​ទូន្មាន ថា ប្រេងដូង​នឹង​ក្លាយជា​គ្រោះថ្នាក់ ប្រសិន​ប្រើ​ដើម្បី​ចម្អិន​អាហារ​ជំនួស​ឱ្យ ការរក្សា​សម្ផស្ស​។ ដោយ​គ្រាន់តែ​បរិភោគ​ប្រេងដូង​មួយ ស្លាបព្រា​គឺ​អ្នក បាន​បញ្ចូល​ទៅក្នុង​សរីរាង្គ​ដល់​១៣ ក្រាម​នូវ​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត​, កម្រិត​កំហិត​អតិបរមា​ដែល​សមាគម​សរសៃ ឈាម​បេះដូង​អាមេរិក​លើកឡើង សម្រាប់​មួយថ្ងៃ​។ រឿងនេះ​នឹងធ្វើ​ឱ្យ សរីរាង្គ​អ្នក​ងាយ​លើស​ជាតិ​ខ្លាញ់​ឆ្អែត ព្រោះ​វា​នៅ​ផ្ទុក​ក្នុង​អាហារ​ផ្សេងៗ​ជា ច្រើន​ទៀត​ដែល​ត្រូវការ​ប្រេង​ជាង មួយ​ស្លាប​ព្រោ​ដី​ម្បី​កែច្នៃ ។​
​ ​
​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​ប្រេងដូង​ខ្ពស់ជាង​ប្រាំ​មួយដង​លើ​ប្រេង​អូ​លីវ ។ ក្នុងពេលនោះ​ការស្រាវជ្រាវ ជាច្រើន​បញ្ជាក់ថា​ជាតិ​ខ្លាញ់​ឆ្អែត​ជា​មូល ហេតុ​ធ្វើឱ្យ​កើន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​,​ផ្តើម​ពី​នោះ​វា នឹង​បង្កើន ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង ។ ​ ​

​មុន​នោះ​មានការ​ស្រាវជ្រាវ បាន​រកឃើញ​អាស៊ីត​ខ្លាញ់​ឆ្អែត​ក្នុង ប្រេងដូង ធ្វើឱ្យ​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ប៉ុន្តែ​ពេលដែល​វា​ធ្វើឱ្យ​កើន ព្រមទាំង កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ នោះ​វា​នៅតែ​បង្ក គ្រោះថ្នាក់​ឱ្យ​សរីរាង្គ​អ្នក ។​
​ ​
​ប្រេងដូង​មាន​ផ្ទុក ដែល ជា​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម​មួយ​។ ប៉ុន្តែ Phytochemicals មានតែ​នៅក្នុង ប្រេ​ដូង​សុទ្ធ និង​ប្រេង​អូ​លីវ​សុទ្ធ​ក្នុង ពេល​លើ​ទីផ្សារ​ភាគច្រើន​ជា​ប្រភេទ កែច្នៃ​។ ទោះបី​អ្នកធ្វើ​ដោយ ខ្លួនឯង និង​ប្រើ​ប្រភេទ​ប្រេង សុទ្ធតែ គ្រោះថ្នាក់ របស ជា់តិ​ខ្លាញ់​ឆ្អែត​នៅតែ​ធំ​ជាង ប្រយោជន៍ ដែល​សារជាតិ​ប្រឆាំង អុកស៊ីត កម្មនេះ​នាំមក​ឱ្យ ។ ដូច្នេះ ល្អ​បំផុត​គឺ​ប្រើ​ប្រេងដូង​សម្រាប់តែ គោលដៅ​រក្សា​សម្ផស្ស​ដែល​ត្រូវបាន បញ្ជាក់​ដោយ​ការស្រាវជ្រាវ​ជាច្រើន ។ ប្រសិន​យកចិត្តទុកដាក់ ដល់​ជំងឺ​បេះដូង​, ជម្រើស​ល្អ​បំផុត គឺ​ប្រេង​អូ​លីវ​ព្រោះ​វា ផ្ទុក​ភាគច្រើន​នៃ​ជាតិ​ខ្លាញ់​មិន​ឆ្អែត ៕ ប្រែ​សម្រួល​៖ រតនៈ​