ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវបាន​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​ម្តងទៀត​ហើយ

866
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជំនន់​ទឹកភ្លៀង​បាន​កាត់ផ្តាច់​ចរាចរ តាម​ដងផ្លូវ​ជាតិ​លេខ​៤ ទៀតហើយ នា​ល្ងាច​ថ្ងៃនេះ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា​បាន​ថ្លែងថា គិត​ត្រឹម​ម៉ោង​ជិត ៥​ល្ងាច​ថ្ងៃ​១៧ កញ្ញា ២០១៨​នេះ ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ម្តុំ​ស្ពាន​ស្ទឹង​សំរោង ក្នុងស្រុក​កំពង់សីលា បាន​បិទ​ទាំងស្រុង​ហើយ ទាំង​រថយន្ត​ធំ និង​រថយន្ត​តូចៗ​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​បើកបរ​ឆ្លងកាត់​ឡើយ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្លូវ​ជាថ្មី​ម្តងទៀត​៕ ល​

#