ចរាចរ​កំណាត់​ផ្លូវជាតិ​លេខ​៣​ ជិត​វាលរេញ​ ត្រូវបាន​បិទ​​បណ្តោះអាសន្ន បន្ទាប់ពី​ផ្លូវជាតិ​លេខ​៤​បាន​បើក​ឱ្យ​ដំណើរការ​​

279
ចែករម្លែក

ដោយ: ប៉ែន ខុន: ព្រះសីហនុ: លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​និង​សំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​ជីក​កាយ​ស្តារ​ប្រឡាយ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ភូមិ​អាចម៍​មឹក ​ដែល​កំពុង​ដឹកនាំ​ធ្វើ​ដោយលោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ ដែល​ប្រើប្រាស់​គ្រឿងចក្រ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​លោកគួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានប្រាប់ឱ្យដឹង​នៅក្នុងពេល​កំពុង​ដឹកនាំ​ក្រុមការងារ​បន្ត​បើក​ផ្លូវទឹក​ឱ្យបាន​ធំ​ដើម្បីឱ្យ​ទឹក​ហូរ​លឿន​នៅក្នុងភូមិ​សាស្ត្រ​អូរ​អាចម៍​មឹក​ នា​ព្រលឹម​ព្រឹក​ថ្ងៃទី​១០ ខែសីហា​ថា ចរាចរ​នៅលើ​ផ្លូវជាតិ​លេខ​៤​បាន​បើក​ឱ្យ​ដំណើរការ​វិញ​ហើយ​កាលពី​ម៉ោង​ប្រមាណ​ជា ១០​យប់​ ថ្ងៃទី​៩​សីហា តែ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​រង្វង់​មូល​វាលរេញ​ដល់​ស្ពាន​កំពង់​ស្មាច់​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ បន្ទាប់ពី​ទឹក​ឡើង​ខ្លាំង​នៅលើ​ផ្លូវជាតិ​នេះ​។​

​លោកគួច ចំរើន និយាយ​ឱ្យដឹង​ផងដែរ​ថា កាលពីយប់មិញ​(៩​សីហា​) លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បន្ថែម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន​ពីរ​គ្រឿង​ទៀតដើម្បី​ជួយ​អន្តរាគមន៍​បើកផ្លូវ​ទឹក​ឱ្យ​ហូរ​បាន​លឿន ដែល​មកដល់ពេលនេះ​ក្រសួង​ធនធាន​ទឹកបាន​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់​ដល់​ចំនួន​៥​គ្រឿង​ហើយ​មកជួយ​អន្តរាគមន៍​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​ក្រុងព្រះសីហនុ​៕Ha