ចរាចរ​ណ៍ផ្លូវជាតិ​លេខ​៤​បាន​បើក​ឲ្យ​ដំណើរការ​វិញ​ហើយ​ បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​កាត់ផ្តាច់​កាលពី​យប់​ម៉ិញ​

717
ចែករម្លែក

ដោយ : វណ្ណៈ/ព្រះ​សីហ​នុ ៖ គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​១៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ ជំនន់​ទឹកភ្លៀង​តាម​ប​ណ្តោ​យ​ផ្លូវជាតិ​លេខ​៤ ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង​ ឃុំ​អូរ​បាក់រទេះ ​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ ​បាន​ស្រក​ចុះ​អស់ទាំង​ស្រុង​ហើយ ចំពោះ​ចរាចរ​នៅពេលនេះ សមត្ថកិច្ច​បាន​បើកឲ្យដំណើរការ​ជាធម្មតា​ផងដែរ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា បាន​ប្រាប់ថា​ពេលនេះ ទាំង​រថយន្ត​ទេសចរ​ណ៍​នឹង​រថយន្ត​ធុន​ធ្ងន់​ត្រូវបាន​បើក​ឲ្យ​ធ្វើចរាចរ​ឆ្លងកាត់ តំបន់​រងគ្រោះ​ខាងលើនេះ​វិញ​ហើយ​ប៉ុន្តែ សមត្ថកិច្ច​នៅតែ​ឃ្លាំមើល ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ដដែល ព្រោះ​អាកាសធាតុ​មិនទាន់​អំណោយផល​ល្អ​សោះ​។

​បច្ចុប្បន្ន​កម្លាំង​គណបញ្ជាកា​រ​ឯកភាព​ស្រុក ​ជួយ​ធ្វើចរាចរ​នឹង​សណ្តាប់ធ្នាប់ ​ដើម្បី​បញ្ជា​ស​ការកកស្ទះ​ផងដែរ​៕​B