ចលនា​សង្គ្រោះ​ជាតិ​ជា​រណ្តៅ​កប់​សាកសព​បក្ស​សង្គ្រោះ​ជាតិ​!

261

​មិន​ត្រឹមតែ​អ្នកផ្សេង​ទេ​សូម្បីតែ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​សុទ្ធតែ​គក់ទ្រូង​ស្ទើរ​បែក​និង​ហួសចិត្ត ជា​ពន់ពេក​ដែល​ឃើញ​លោក សម រង្ស៊ី និង​បក្សពួក​មួយ​ក្តាប់​តូច​ស្រាប់តែ​សុខៗ​បានប្រកាស​បង្កើត ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅប្រទេស​។ ចលនា​នេះ​មិន​ត្រឹមតែ​ជាការ​បំផ្លាញ​អតីត​បក្ស​សង្គ្រោះ​ជាតិ តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អន្ទាក់​ដែល​នាំទុក្ខ​ទោស​ដល់​អ្នកគាំទ្រ​អតីត​បក្ស នេះ​ថែម​ទៀតផង​។​

​ជាការ​ពិត​ថា លោក សម រង្ស៊ី ស្ថិតក្នុង​ភាពទ័លច្រក​ដោយសារតែ​បក្សប្រឆាំង​មួយ​នេះ បាន​រលាយ សាបសូន្យ​ទៅដោយ​រលូន គឺ​មិន​ដូច​អ្វីដែល​អតីត​មេបក្ស​ចាកចោល​តំណែង​ទាំង សោកស្តាយ​រូបនេះ​រំពឹង ទុក​នោះទេ​។ ដំបូង​ឡើយ​លោក សម រង្ស៊ី អះអាងថា តុលា​ការមិន​ហ៊ាន រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ទេ​។ តែ​ក្រោយ​ការរំលាយ មេបក្ស​ខ្វះ​យុទ្ធសាស្ត្រ​រូបនេះ​បាន​កែ​មក និយាយថា គេ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ បានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ស្មារតី​នៃ​គណបក្ស នេះ​មិន​រលាយ​ទេ​។ លោក សម រង្ស៊ី ថែមទាំង​ស្រែក​ក្តែ​ងៗ​ពី​ក្រៅប្រទេស​ថា គណបក្ស​សង្គ្រោះ ជាតិ​នឹង​រស់​ឡើងវិញ​ទៀតផង​។ ប៉ុន្តែ ចុងក្រោយ​នេះ អ្នកនយោបាយ​ដែល​មិន​ខ្វះ​ពាក្យដោះសារ រូបនេះ​សុខចិត្ត​ទទួលស្គាល់ថា បក្ស​សង្គ្រោះ​ជាតិ​រលាយ​ហើយ រីឯ​មេបក្ស និង​មន្ត្រី​បក្ស​បែកបាក់ ខ្ចាត់ខ្ចាយ ចំណែក​សកម្មជន និង​អ្នកគាំទ្រ​ក៏​តែលតោល​អស់សង្ឃឹម​….​ក្នុង​ក្តី​ស្រមៃ​រវើរវាយ ថា ចង់​លើកទឹកចិត្ត​អ្នកគាំទ្រ​ឡើងវិញ លោក សម រង្ស៊ី ក៏​ដេក​យល់សប្តិ​ឃើញ​រូបមន្ត​មហា​ចង្រៃ គឺ ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅ​ស្រុក​។ ទាំង​លោក សម រង្ស៊ី ទាំង​លោក អេង ឆៃអ៊ាង ខំ​ស្រែក ក្តែ​ងៗ ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅ ក្រៅ​ស្រុក​ឲ្យ​ជឿថា ចលនា​នេះ​អាចធ្វើ​ឲ្យ​បក្ស​សង្គ្រោះ ជាតិរស់​ឡើងវិញ​។ ប៉ុន្តែ តាម​ការពិត មិនមែន​ដូច្នោះ​ឯណា ចលនា​នេះ គឺជា​រណ្តៅ​កប់​សាកសព របស់​បក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេតើ​។

​ហេតុអ្វី​បានជា​គេ​អាច​និយាយ​ដូច្នេះ​?
​ទី​១.​ការបង្កើត​ចលនា​នេះ​មានន័យថា​ជាការ​ទទួលស្គាល់​ការ​រលាយ​សាបសូន្យ​របស់​បក្ស​សង្គ្រោះ ជាតិ​។​
​ទី​២. ចលនា​នេះ​បាន​វាយ​បំបែក​អតីតមន្ត្រី និង​សកម្មជន អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បែកបាក់ យ៉ាងធ្ងន់ធ្ងរ និង​បាន​ញែក​ក្រុម​លោក សម រង្ស៊ី ចេញពី​ក្រុម​លោក កឹម សុខា យ៉ាងច្បាស់​ក្រឡែត​។ មិន​ត្រឹមតែ​ក្រុម​លោក កឹម សុខា ទេ សូម្បី​ក្រុម​របស់ លោក សម រង្ស៊ី ខ្លួនឯង​មួយចំនួន​ក៏​មិន ចូលរួម​ក្នុង​ចលនា​នេះដែរ​។
​ទី​៣. ចលនា​សង្គ្រោះ​ជាតិ​គឺជា​អន្ទាក់​សម្រាប់​ទាក់​ក​សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​ឲ្យ​ធ្លាក់​ក្នុង គន្លង​នៃ​បទល្មើស ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។ តើ​អ្នកណា​ហ៊ាន​ចូលរួម ក្នុង​ចលនា​ឧទ្ទាម​ក្រៅច្បាប់​មួយ​នេះ​? ដូច្នេះ ការរំពឹង​របស់លោក សម រង្ស៊ី ដែលថា​ចលនា​នេះ អាចធ្វើ​សកម្មភាព​ទូលំទូលាយ​ហើយ​គ្មាន​អ្នកណា​អាចរំលាយ​បាន​នោះ គឺជា​ការយល់ច្រលំ​ទាំងស្រុង ពីព្រោះ​ចលនា​ខុសច្បាប់​មិនអាច​ធ្វើ​អ្វី​បានឡើយ​។ មិនថាឡើយ​តែ​អ្នក​នៅក្នុង​ស្រុក សូម្បីតែ​អ្នក ដែលរ​ត់ទៅ​ក្រៅ​ស្រុក​ទៅហើយនោះ​រាប់ទាំង​លោក សម រង្ស៊ី អេង ឆៃអ៊ាង បក្សពួក ផង ក៏​គង់​គេច មិន​ផុតពី​ចំណាត់ការ​ផ្លូវច្បាប់​ដែរ​។
​ទី​៤.​ចលនា​នេះ​មាន​លក្ខណៈ​ជា​ក្រុម​ឧទ្ទាម​ដែលមាន​បំណង​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នៅក្នុង ប្រទេស​ដែលជា​ចលនា​ដ៏​អាក្រក់ និង​ហួស​សម័យ​។ តើ​ពលរដ្ឋ​ខ្មែរ​រូប​ណា​ដែល​ប្រាថ្នា​ចង់ឃើញ អំពើហិង្សា វឹកវរ​កើតឡើង​ក្នុងប្រទេស​របស់ខ្លួន​ជាថ្មីទៀត​នោះ​? តើ​សហគមន៍​អន្តរជាតិ​ណា​ទៅ គាំទ្រ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ហើយ​មានបំណង​បង្ក​អំពើហិង្សា បែបនេះ​?
​ទី​៥. សម័យនេះ គេ​នាំគ្នា​ធ្វើ​នយោបាយ​នាំ​ប្រជាជន និង​នាំ​ជាតិ​ទៅរក​សន្តិភាព និង​ការអភិវឌ្ឍ តាមរយៈ​ការបោះឆ្នោត ប៉ុន្តែ ចម្លែក​អ្វី​តែ សម រង្ស៊ី និង​បក្សពួក​បែរជា​ធ្វើ​នយោបាយ​ថយក្រោយ កន្លះ​សតវត្សរ៍​ដោយ​បែរ​ទៅ​បង្កើត​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដើម្បី​ដណ្តើម​អំណាច​តាមបែប​ហិង្សា ទៅវិញ​?

​សរុបទៅ ចលនា​សង្គ្រោះ​ជាតិ​គឺជា​ឧបករណ៍​ប្រមូល​កម្ទេច​សាកសព​បក្ស​សង្គ្រោះ​ជាតិ យកទៅដាក់​ក្នុង រណ្តៅ​យ៉ាងពិត​ប្រាកដ​។ ទោះជា​ដោយ​ចេតនា ឬ​អ​ចេតនា ក៏​អំពើ​របស់លោក សម រង្ស៊ី ពេលនេះ​ត្រូវ បាន​មហាជន​ទូទៅ​មើលឃើញថា ពិតជា​ពិសពុល​ខ្លាំងណាស់​ទាំង​សម្រាប់ បក្ស​សង្គ្រោះ​ជាតិ និយាយ​ដោយឡែក និង​ទាំង​សម្រាប់​ប្រទេសជាតិ​ទាំងមូល​និយាយ​ជារួម​។ លោក សម រង្ស៊ី ហាក់ដូចជា​កំពុង​វង្វេងវង្វាន់​លែង​ដឹង​ខុសត្រូវ ហើយ​កំពុង​នាំ​ប្រជាជន និង​ប្រទេសជាតិ​ទៅរក​គ្រោះ មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។

​ជាតិ​ជា​អ្នកនយោបាយ​ហេតុអ្វី​បានជា​ដេក​រក​នឹក​ឃើញតែ​យុទ្ធសាស្ត្រ​អាក្រក់ៗ​បែបនេះ​? ឬមួយ​ក៏ ឈាមជ័រ​របស់គាត់​ជំរុញ​ឲ្យ​គាត់​នឹក​ឃើញតែ​អំពើអាក្រក់ៗ​បែបនេះ​? គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី បាន​ដឹកនាំ​គណបក្ស​ជាតិខ្មែរ​ឲ្យ​រលាយ​, គណបក្ស សម រង្ស៊ី ក៏​រលាយ ឥឡូវ​បក្ស សង្គ្រោះ​ជាតិ​រលាយ សាបសូន្យ​មួយទៀត ហើយ​លោក សម រង្ស៊ី កំពុង​ប្រមែប្រមូល​ឆ្អឹង​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ក្នុង រណ្តៅ​ដើម្បី​កប់​ចោល​កុំ​ឲ្យ​នៅ​សេសសល់​អ្វី​ទាំងអស់​។ ទីបំផុត សម រង្ស៊ី ខ្លួនឯង​ក៏​គង់តែ​នឹង​ដើរ ចូល​រណ្តៅ​ដែល​ខ្លួនឯង​ជីក​នោះ​ដោយ​ខ្លួនឯង​ជាមិនខាន​។ មិន​ត្រឹមតែ​រលាយ​គណបក្ស​ជា​បន្តបន្ទាប់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​មួយជីវិត​នយោបាយ​រប​ស់ ខ្លួន លោក សម រង្ស៊ី ចេះតែ​របៀប​ធ្វើ​នយោបាយ ដោយ​យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់ ដោយ​នាំ ប្រជាជន​ធ្វើបាតុកម្ម​ហិង្សា​ឲ្យ​ប្រជាជន​លក់​មាន់ លក់​ទា ដីស្រែ​ចំការ​ដើម្បី​ចូលរួម​បាតុកម្ម​ជាមួយ​លោក​សម រង្ស៊ី​។ ឱ​! សម រង្ស៊ី អើយ​ហេតុ​អី​ក៏​ចង្រៃ​យ៉ាងនេះ​?៕ ចលនា​សង្គ្រោះ​ជាតិ​ជា​រណ្តៅ​កប់​សាកសព​បក្ស​សង្គ្រោះ​ជាតិ​!
​ដោយៈ​កូន​ខ្មែរ​
​មិន​ត្រឹមតែ​អ្នកផ្សេង​ទេ​សូម្បីតែ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​សុទ្ធតែ​គក់ទ្រូង​ស្ទើរ បែក និង​ហួស​ចិត្តជា​ពន់ពេក​ដែល​ឃើញ​លោក សម រង្ស៊ី និង​បក្សពួក​មួយ​ក្តាប់​តូច​ស្រាប់តែ​សុខៗ បានប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅប្រទេស​។ ចលនា​នេះ​មិន​ត្រឹមតែ​ជាការ​បំផ្លាញ អតីត​បក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អន្ទាក់​ដែល​នាំទុក្ខ​ទោស​ដល់​អ្នកគាំទ្រ​អតីត​បក្ស នេះ​ថែម​ទៀតផង​។​
​ជាការ​ពិត​ថា លោក សម រង្ស៊ី ស្ថិតក្នុង​ភាពទ័លច្រក​ដោយសារតែ​បក្សប្រឆាំង​មួយ​នេះ បាន​រលាយ​សាបសូន្យ​ទៅដោយ​រលូន គឺ​មិន​ដូច​អ្វីដែល​អតីត​មេបក្ស​ចាកចោល​តំណែង​ទាំង សោកស្តាយ​រូបនេះ​រំពឹងទុក​នោះទេ​។ ដំបូង​ឡើយ​លោក សម រង្ស៊ី អះអាងថា តុលា​ការមិន​ហ៊ាន រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ទេ​។ តែ​ក្រោយ​ការរំលាយ មេបក្ស​ខ្វះ​យុទ្ធសាស្ត្រ​រូបនេះ​បាន​កែ​មក និយាយថា គេ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​បានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ស្មារតី​នៃ​គណបក្ស នេះ​មិន​រលាយ​ទេ​។ លោក សម រង្ស៊ី ថែមទាំង​ស្រែក​ក្តែ​ងៗ​ពី​ក្រៅប្រទេស​ថា គណបក្ស​សង្គ្រោះ ជាតិ​នឹង​រស់​ឡើងវិញ​ទៀតផង​។ ប៉ុន្តែ ចុងក្រោយ​នេះ អ្នកនយោបាយ​ដែល​មិន​ខ្វះ​ពាក្យដោះសារ រូបនេះ​សុខចិត្ត​ទទួលស្គាល់ថា បក្ស​សង្គ្រោះ​ជាតិ​រលាយ​ហើយ រីឯ​មេបក្ស និង​មន្ត្រី​បក្ស​បែកបាក់ ខ្ចាត់ខ្ចាយ ចំណែក​សកម្មជន និង​អ្នកគាំទ្រ​ក៏​តែលតោល​អស់សង្ឃឹម​….​ក្នុង​ក្តី​ស្រមៃ​រវើរវាយ ថា ចង់​លើកទឹកចិត្ត​អ្នកគាំទ្រ​ឡើងវិញ លោក សម រង្ស៊ី ក៏​ដេក​យល់សប្តិ​ឃើញ​រូបមន្ត​មហា​ចង្រៃ គឺ ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅ​ស្រុក​។ ទាំង​លោក សម រង្ស៊ី ទាំង​លោក អេង ឆៃអ៊ាង ខំ​ស្រែក ក្តែ​ងៗ ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ស្រុក​ឲ្យ​ជឿថា ចលនា​នេះ​អាចធ្វើ​ឲ្យ​បក្ស​សង្គ្រោះ ជាតិរស់​ឡើងវិញ​។ ប៉ុន្តែ តាម​ការពិត មិនមែន​ដូច្នោះ​ឯណា ចលនា​នេះ គឺជា​រណ្តៅ​កប់​សាកសព របស់​បក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេតើ​។

ហេតុអ្វី​បានជា​គេ​អាច​និយាយ​ដូច្នេះ​?
​ទី​១.​ការបង្កើត​ចលនា​នេះ​មានន័យថា​ជាការ​ទទួលស្គាល់​ការ​រលាយ​សាបសូន្យ​របស់​បក្ស​សង្គ្រោះ ជាតិ​។​
​ទី​២. ចលនា​នេះ​បាន​វាយ​បំបែក​អតីតមន្ត្រី និង​សកម្មជន អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បែកបាក់ យ៉ាងធ្ងន់ធ្ងរ និង​បាន​ញែក​ក្រុម​លោក សម រង្ស៊ី ចេញពី​ក្រុម​លោក កឹម សុខា យ៉ាងច្បាស់​ក្រឡែត​។ មិន​ត្រឹមតែ​ក្រុម​លោក កឹម សុខា ទេ សូម្បី​ក្រុម​របស់ លោក សម រង្ស៊ី ខ្លួនឯង​មួយចំនួន​ក៏​មិន ចូលរួម​ក្នុង​ចលនា​នេះដែរ​។
​ទី​៣. ចលនា​សង្គ្រោះ​ជាតិ​គឺជា​អន្ទាក់​សម្រាប់​ទាក់​ក​សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​ឲ្យ​ធ្លាក់​ក្នុង គន្លង​នៃ​បទល្មើស ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។ តើ​អ្នកណា​ហ៊ាន​ចូលរួម ក្នុង​ចលនា​ឧទ្ទាម​ក្រៅច្បាប់​មួយ​នេះ​? ដូច្នេះ ការរំពឹង​របស់លោក សម រង្ស៊ី ដែលថា​ចលនា​នេះ អាចធ្វើ​សកម្មភាព​ទូលំទូលាយ​ហើយ​គ្មាន​អ្នកណា​អាចរំលាយ​បាន​នោះ គឺជា​ការយល់ច្រលំ ទាំងស្រុង​ពីព្រោះ​ចលនា​ខុសច្បាប់​មិនអាច​ធ្វើ​អ្វី​បានឡើយ​។ មិនថាឡើយ​តែ​អ្នក​នៅក្នុង​ស្រុក សូម្បីតែ​អ្នក​ដែលរ​ត់ទៅ​ក្រៅ​ស្រុក​ទៅហើយនោះ​រាប់ទាំង​លោក សម រង្ស៊ី អេង ឆៃអ៊ាង បក្សពួក ផង ក៏​គង់​គេច​មិន​ផុតពី​ចំណាត់ការ​ផ្លូវច្បាប់​ដែរ​។
​ទី​៤.​ចលនា​នេះ​មាន​លក្ខណៈ​ជា​ក្រុម​ឧទ្ទាម​ដែលមាន​បំណង​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នៅក្នុង ប្រទេស​ដែលជា​ចលនា​ដ៏​អាក្រក់ និង​ហួស​សម័យ​។ តើ​ពលរដ្ឋ​ខ្មែរ​រូប​ណា​ដែល​ប្រាថ្នា​ចង់ឃើញ អំពើហិង្សា វឹកវរ​កើតឡើង​ក្នុងប្រទេស​របស់ខ្លួន​ជាថ្មីទៀត​នោះ​?
​តើ​សហគមន៍​អន្តរជាតិ​ណា​ទៅ គាំទ្រ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ហើយ​មានបំណង​បង្ក​អំពើហិង្សា បែបនេះ​?
​ទី​៥. សម័យនេះ គេ​នាំគ្នា​ធ្វើ​នយោបាយ​នាំ​ប្រជាជន និង​នាំ​ជាតិ​ទៅរក​សន្តិភាព និង​ការអភិវឌ្ឍ តាមរយៈ​ការបោះឆ្នោត ប៉ុន្តែ ចម្លែក​អ្វី​តែ សម រង្ស៊ី និង​បក្សពួក​បែរជា​ធ្វើ​នយោបាយ​ថយក្រោយ កន្លះ​សតវត្សរ៍​ដោយ​បែរ​ទៅ​បង្កើត​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដើម្បី​ដណ្តើម​អំណាច​តាមបែប​ហិង្សា ទៅវិញ​?

សរុបទៅ ចលនា​សង្គ្រោះ​ជាតិ​គឺជា​ឧបករណ៍​ប្រមូល​កម្ទេច​សាកសព​បក្ស​សង្គ្រោះ​ជាតិ យកទៅដាក់​ក្នុង​រណ្តៅ​យ៉ាងពិត​ប្រាកដ​។ ទោះជា​ដោយ​ចេតនា ឬ​អ​ចេតនា ក៏​អំពើ​របស់លោក សម រង្ស៊ី ពេលនេះ​ត្រូវបាន​មហាជន​ទូទៅ​មើលឃើញថា ពិតជា​ពិសពុល​ខ្លាំងណាស់​ទាំង​សម្រាប់ បក្ស​សង្គ្រោះ​ជាតិ និយាយ​ដោយឡែក និង​ទាំង​សម្រាប់​ប្រទេសជាតិ​ទាំងមូល​និយាយ​ជារួម​។ លោក សម រង្ស៊ី ហាក់ដូចជា​កំពុង​វង្វេងវង្វាន់​លែង​ដឹង​ខុសត្រូវ ហើយ​កំពុង​នាំ​ប្រជាជន និង ប្រទេសជាតិ​ទៅរក​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។

ជាតិ​ជា​អ្នកនយោបាយ​ហេតុអ្វី​បានជា​ដេក​រក​នឹក​ឃើញតែ​យុទ្ធសាស្ត្រ​អាក្រក់ៗ​បែបនេះ​? ឬមួយ​ក៏​ឈាមជ័រ​របស់គាត់​ជំរុញ​ឲ្យ​គាត់​នឹក​ឃើញតែ​អំពើអាក្រក់ៗ​បែបនេះ​? គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី បាន​ដឹកនាំ​គណបក្ស​ជាតិខ្មែរ​ឲ្យ​រលាយ​, គណបក្ស សម រង្ស៊ី ក៏​រលាយ ឥឡូវ​បក្ស សង្គ្រោះ​ជាតិ​រលាយ​សាបសូន្យ​មួយទៀត ហើយ​លោក សម រង្ស៊ី កំពុង​ប្រមែប្រមូល​ឆ្អឹង​បក្ស សង្គ្រោះ​ជាតិ​ដាក់​ក្នុង​រណ្តៅ​ដើម្បី​កប់​ចោល​កុំ​ឲ្យ​នៅ​សេសសល់​អ្វី​ទាំងអស់​។ ទីបំផុត សម រង្ស៊ី ខ្លួនឯង​ក៏​គង់តែ​នឹង​ដើរចូល​រណ្តៅ​ដែល​ខ្លួនឯង​ជីក​នោះ​ដោយ​ខ្លួនឯង​ជាមិនខាន​។

​មិន​ត្រឹមតែ​រលាយ​គណបក្ស​ជា​បន្តបន្ទាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​មួយជីវិត​នយោបាយ​រប​ស់ ខ្លួន លោក សម រង្ស៊ី ចេះតែ​របៀប​ធ្វើ​នយោបាយ​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់ ដោយ​នាំ ប្រជាជន​ធ្វើបាតុកម្ម ហិង្សា​ឲ្យ​ប្រជាជន​លក់​មាន់ លក់​ទា ដីស្រែ​ចំការ​ដើម្បី​ចូលរួម​បាតុកម្ម​ជាមួយ លោក សម រង្ស៊ី​។ ឱ​! សម រង្ស៊ី អើយ​ហេតុ​អី​ក៏​ចង្រៃ​យ៉ាងនេះ​?៕ ដោយ​: កូន​ខ្មែរ​