ចលាចលនៅតំបន់ការ៉ាអ៊ីព ក្រោយកំពង់ផែជាច្រើនមិនអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ធំៗ ចូលចតដោយសារបារម្ភអំពីវីរុសកូរ៉ូណា

87
ចែករម្លែក

សាធារណរដ្ឋដូមីនិច បានរុញច្រាននាវាទេសចរណ៍មួយគ្រឿងដែលមានមនុស្ស ប្រហែល ១.៥០០ នាក់ឱ្យចេញទៅឆ្ងាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ក្រោយការព្រួយបារម្ភអំពីវីរុសកូរ៉ូណាបានរាលដាលដល់តំបន់ទេសចរណ៍ការ៉ាអ៊ីព។

មន្ត្រីក្នុងតំបន់នៅទីនោះបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដំណើរចាកចេញពីនាវា Braemar កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានដឹងថា អ្នកខ្លះនៅលើកប៉ាល់របស់ ក្រុមហ៊ុន Bonheur ASA’s Fred. Olsen Cruise Lines បានស្ថិតនៅ ក្រោមការសង្កេតចំពោះបញ្ហាផ្តាសាយ ក្អក និង ជំងឺផ្លូវដង្ហើម។

ក្រុមហ៊ុនបាននិយាយថា គ្មានភ្ញៀវឬនាវិកណាម្នាក់បានបង្ហាញរោគសញ្ញា ដូចគ្នានឹងវីរុសកូរ៉ូណានោះទេ ហើយចំណាត់នេះគឺជា “ប្រតិកម្មហួសហេតុ”។

ក្រុមហ៊ុនបាននិយាយថា “យើងជឿថានេះបណ្តាលមកពីករណីមួយចំនួនដូចជា ផ្តាសាយធំនៅលើកប៉ាល់”។

ទន្ទឹមនឹងនេះដែរ អ្នកដំណើរនៅលើកប៉ាល់ MSC Meraviglia កំពុងរង់ចាំ លទ្ធផលតេស្តនៅទីក្រុងកូហ្ស៊ូមែល ប្រទេសម៉ិកស៊ិក បន្ទាប់ពីកប៉ាល់របស់ ពួកគេត្រូវបានរារាំងមិនឱ្យចូលចតនៅប្រទេសហ្សាម៉ាអ៊ីកនិងហ្គ្រេនខេមែន។

រឿងរ៉ាវទាំងអស់នេះគូសបញ្ជាក់ពីការព្រួយបារម្ភរបស់មន្រ្តីសាធារណៈជុំវិញ វីរុសកូរ៉ូណា បន្ទាប់ពីមានករណីត្រូវបានបញ្ជាក់នៅលើកប៉ាល់មួយនៅអាស៊ី៕ ដោយ៖ កញ្ញាដាលីស/Ha

កប៉ាល់ MSC Meraviglia ចូលចតនៅទីក្រុងកូហ្ស៊ូមែល ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍