ចាក់សោ​ផ្ទះ​ចោល​ម្ចាស់​រវល់​តែ​លក់ដូរ​នៅ​សាលារៀន​ផ្ទះ ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ទាំង​កណ្តាល​ថ្ងៃ​

793
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ស្ត្រី​ម្ចាស់ផ្ទះ​បាន​អះអាងថា​ជាប់រវល់​លក់ដូរ​នៅ​សាលារៀន​ហើយ​កូនៗ ក៏​ទៅ​រៀន​អស់​ទៀត ទើប​គាត់​ចាក់សោរ​ផ្ទះ​ចោល គ្មាន​អ្នកណា​នៅទេ​។ លុះ​ពេល​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ ទើប​មាន​គេ​មក​ប្រាប់​តែ​មិនអាច​ជួយ​អ្វី​បានឡើយ បាន​ត្រឹម​ឈរ​មើល​អណ្តាតភ្លើង​តែប៉ុណ្ណោះ​។ ហេតុការណ៍​កើតឡើង​នៅ​ខាងលិច​វត្តភ្នំ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​នៅរ​សៀ​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​ស្ត្រី​ឈ្មោះ​ឃុន​គា​អាយុ​៤៥​ឆ្នាំ​ត្រូវជា​ម្ចាស់ផ្ទះ​បាន​អះអាងថា​គាត់​បាន​ចាក់សោរ​ផ្ទះ​ចោល​ដូច​សព្វដង​ហើយ​រវល់​លក់ដូរ នៅ​សាលាបឋមសិក្សា​អនុវត្ត មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ទីតាំង​កើតហេតុ​។​គ្រាន់​តែមាន​គេ​ប្រាប់ថា ផ្ទះ​ត្រូវ​ភ្លើង​ឆេះ ហើយ​មើលឃើញ​ផ្សែងភ្លើង​ហុយ​ក្មួល​ឆ្មា​ញ់​ឡើង​ទៅលើ​មេឃ​គាត់​ក៏​ខំ​រត់​មក​ទាំង​ត្រហេបត្រហប​។​តែ​ពេលមកដល់ មិនអាច​ជួយ​អ្វី​បាន​ទាំងអស់​គឺ​គាត់​ខំ​ទប់​អារម្មណ៍ ឈរ​មើល​អណ្តាតភ្លើង​កំពុង​ឆេះ​យ៉ាងខ្លាំង​។ មើលទៅ​អ្នកជិះ​ខាង​ខំ​អូស​ទាញយក​ទ្រព្យសម្បត្តិ​ចេញ និង​អ្នកភូមិ​ខ្លះទៀត ខ្លះ​យក​ពោត​យក​អ្វីដែល​អាចជួយ​បាន​ដងទឹក​ទៅ​ស្រោច​ផ្ទះ​ក្បែរៗ​នោះ​។ គេ​មិនអាច​ចូលទៅ​ជួយ​ពន្លត់​អណ្តាតភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​បានឡើយ​។ ប្រហែល​២០​ទៅ​៣០​នាទី​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មកដល់​។ គួរឱ្យ​សោកស្តាយ​ផ្ទះ​ឈើ និង​ដំបូល​ប្រក់​ដែក​ស​ង្គ័​សី​នោះ​ឆេះ​អស់ទាំង​ស្រុង និង​បាន​បន្ត​ឆេះ​ផ្ទះ​ឈើ​តូច​មួយ​ខ្នង​ទៀត​ដែល​ស្ថិតនៅ​ក្បែរ​គ្នា​។​

​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការឆេះ​នោះទេ ប៉ុន្តែ​សង្ស័យថា អាច​ឆ្លង​ខ្សែ​ចរន្តអគ្គិសនី​ផ្តើមចេញពី​ក្នុង​បន្ទប់​ណាមួយ​ផ្ទះ​ស្ត្រី​ឈ្មោះ​ឃុន​គា​។ ជុំវិញ​ហេតុការណ៍​ដ៏​អាក្រក់​ខាងលើនេះ គេ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខាតបង់​នោះឡើយ​៕ ល​