ស្ត្រីម្នាក់នៅរដ្ឋញូវជើស៊ី (New Jersey) សហរដ្ឋអាមេរិក បានឈ្នះល្បែងរាប់លានដុល្លារស្ទើរ មិនគួរឱ្យជឿនៅកាស៊ីណូមួយកាលពីថ្ងៃសៅរ៍ ទី០១ ខែកញ្ញា បន្ទាប់ពីនាងភ្នាល់ប្រាក់ត្រឹមតែ ១០ ដុល្លារ។
អ្នកលេងល្បែងដែលគេមិនបញ្ចេញអត្តសញ្ញាណខាងលើនេះ បានចាក់ស្លុតម៉ាស៊ីន Wheel of Fortune Double Sapphire Gold Spin នៅកាស៊ីណូ Borgata Casino ក្នុងក្រុងអាត្លង់ទិច (Atlantic City)។
យោងតាមទំព័របណ្តាញទំនាក់ទំនងសង្គមទ្វីតទ័រ របស់កាស៊ីណូខាងលើនេះបានឱ្យដឹងថា ស្ត្រីមានសំណាងរូបនោះបានឈ្នះប្រាក់រហូតដល់ទៅជិត ២,៥ លានដុល្លារ ៕ ប្រែសម្រួល: ខុម