ចាក់​អំបិល​លើ​របួស​កូន​ក​ម្លោះ ដើម្បី​រំលឹក​ថា​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​ពិបាក​យ៉ាងណា​

3453
ចែករម្លែក

នៅ ជប៉ុន អំបិល ត្រូវបាន គេ ចាត់ទុក ជា តង្វាយ ដ៏ ពិសិដ្ឋ មួយ ខណៈ នៅ រុស្ស៊ី វា ត្រូវ បាន ចាក់ ចូលក្នុង នំប៉័ង និង អោយ អ្នក រៀបកា រហើយ ថ្មីថ្មោង ស៊ី ដើម្បី ជា កាយវិការ តំណាង អោយ ទ្រព្យសម្បត្តិ និង ភាព ចំរុងចំរើន ។

តែ សម្រាប់ អាពាហ៍ពិពាហ៍ ខ្លះ នៅ ចិន ការចាក់ អំបិល ចូលក្នុង ស្នាមរបួស ដែល គេ ធ្វើអោយ មាន នៅ លើ ខ្នង របស់ អនាគត កូន កម្លោះ ជា វិធី មួយ ដើម្បី អោយ រូបគេ ចងចាំ ថា ជីវិត ជា ប្តី ប្រពន្ធក្រោយ អាពាហ៍ពិពាហ៍ វា ពិបាក ។

រូប ដែល ឃើញ នេះ ជា ករណី ជាក់ស្តែង មួយ នៅ ចិន ដីគោក ដែល អនាគត កូន ក ន្លោះ ត្រូវបាន ធ្វើ បាន អោយ ឈឺផ្សា ដោយសារតែ ចង់បាន កូនក្រមុំ គេ ។

ដោយ ត្រូវ គេ ស្គាល់ ថា naohun ពិធី មាន ប្រភព ចេញពី ការ លេងសើច ជាក់ស្តែង លើ សមាជិក នៃ ពិធីមង្គលការ និង បាន ក្លាយជា ទំនៀមទម្លាប់ ចិន មួយ ។ ទោះជា យ៉ាងណា ក្នុង ប៉ុន្មាន ឆ្នាំ មកនេះ អ្នកតាមដាន កិច្ចការ ចិន បានកត់សំគាល់ ឃើញ ថា ការអនុវត្តន៍ នេះ កាន់តែ មិន សមរម្យ ធ្វើអោយ អាម៉ាសមុខ និង ហិង្សា ឡើង ។

ពិធី ក្នុង រូបនេះ ត្រូវបាន ធ្វើឡើង កាលពី ថ្ងៃ ២៩ មីនា នៅ ក្រុង សាវ យ៉ាង ខេត្ត ហ៊ូ ណាន ។ រូបភាព បង្ហោះ ក្នុង គេហទំព័រ The Paper កាលពី ថ្ងៃ ចន្ទ ទី ០២ មេសា កូន កម្លោះ បាន ដោះ សម្លៀកបំពាក់ ចេញ ខ្ទេច សល់ តែ លី អូ ហើយ ត្រូវ មិត្ត ភ័ក្តិ និង សាច់ញាតិ វាយ អោយ របួស ខ្នង មុន ចាក់ អំបិល ពីលើ អោយ ឈឺផ្សា ដើម្បី រំលឹក ថា អាពាហ៍ពិពាហ៍ មិន ងាយ ស្រួល ហើយ កូន កម្លោះ ត្រូវ រែកព ន់វា ។

ក្នុង ពិធី កាន់តែ ព្រៃផ្សៃ មួយទៀត ក្នុង ខេត្ត សាន់ ស៊ី កាលពី ខែ វិច្ឆិកា កូន កម្លោះ ត្រូវគេចង ភ្ជាប់ ទៅនឹង បង្គោល ភ្លើង ហើយ សាច់ញាតិ និង មិត្ត ភ័ក្តិ បាន ចោល ស៊ុត និង ថ្នាំលាប ដាក់ ៕ ដោយ ៖ វាសនា