ចាង ស៊ី​អ៊ី និយាយថា នាង​មិនដែល​គិតថា​នាង​ជា​កម្មសិទ្ធិ​របស់​ហូលីវូដ​ទេ​

453

​ក្នុងអំឡុងពេល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ចុងក្រោយ​របស់​នាង គឺ រឿង Forever Young កំពូល​តារា​សម្តែង​ចិន នាង ចាង ស៊ី​អ៊ី បាន​ឆ្លើយតប​ទៅនឹង​សំណួរ ដែល​លើកឡើង​ដោយ​អ្នកគាំទ្រ​របស់​នាង​។​

​ដោយនិយាយ​អំពី “​តារា​តាម​អន​ឡាញ​” ដែល​សំដៅ​ទៅលើ​តារា​ល្បីៗ​ដែល​កំពុង​ស្វែងរក​ភាពល្បីល្បាញ​តាម​អ៊ី​ន​ធឺ​ណេ​ត​ជំនួស​ឱ្យ​ការ​ផ្តោតលើ​គុណភាព​នៃ​ការសម្តែង នាង​ចាង​បាន​និយាយថា វា​ជា​បញ្ហា​នៃ​ជម្រើស​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​នាង​បានស្នើ​ឱ្យ​តារាៗ​គួរ​ជ្រើសរើស​ស្គ្រី​ប​ដែល​សមស្រប​នឹង​ពួកគេ​ជំនួស​ឱ្យ​គ្រាន់តែ​ស្តាប់​ភ្នាក់ងារ​របស់​ពួកគេ ប្រសិនបើ​ប្រាក់​មិនមែនជា​អាទិភាព​កំពូល​ទេនោះ​។​

​ក្នុងនាម​ជាតា​រា​ចិន​ដ៏​ល្បី​បំផុត​នៅ​លោកខាងលិច នាង​ចាង​ថ្មីៗ​នេះ​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ចំនួន​ពីរ គឺ​រឿង Particle និង រឿង Godzilla: King of the Monsters ។​

​ប៉ុន្តែ​នាង​បាន​និយាយថា “​ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ហូលីវូដ​ទេ​”​។ ចាង​បាន​បន្ថែមថា នាង​គិតថា​ការថត​ខ្សែភាពយន្ត​ហូលីវូដ​មាន​ភាពងាយស្រួល​ជាង ហេតុដូច្នេះ​ហើយ​វា​បានផ្តល់​ពេលវេលា​ច្រើន​ឱ្យ​នាង​នៅ​ជាមួយ​កូនស្រី​ឈ្មោះ ស៊ី​ង​ស៊ី​ង​៕ ដោយ៖ កញ្ញាដាលីស

នាង ចាង ស៊ី​អ៊ី