ចាង ហ្ស៊ី​អ៊ី បង្ហាញ​រូបថត​ដំបូង​នៃ​កំណើត​កូនស្រី​របស់​នាង​

342
ចែករម្លែក

​នាង ចាង ហ្ស៊ី​អ៊ី (Zhang Ziyi) ប្រហែល​បានឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​ការសម្តែង ប៉ុន្តែ​ពេលវេលា​ដែលមាន​មោទនភាព​បំផុត​របស់​នាង​គឺ​នៅពេល​នាង​ផ្តល់កំណើត​កូនស្រី​ឈ្មោះ​ស៊ី​ង ស៊ី​ង កាលពី​បួន​ឆ្នាំមុន​។​

​រូបថត​ថ្មីៗ​នេះ​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​កម្មវិធី​ទូរទស្សន៍​របស់​ចិន Wives’ Romantic Holiday ដែល​ក្នុងនោះ តារា​ស្រី​ហ្ស៊ី​អ៊ី និង​តារា​ស្រី​ដទៃទៀត​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​ការ​មាន​ផ្ទៃពោះ​របស់​ពួកនាង​។​

​នៅក្នុង​រូបថត​ជាច្រើន ដែល​នាង​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផងដែរ​នោះ ម្តាយ​ដ៏​ស្រស់បស់​រូបនេះ​បានបង្ហាញ​ស្នាមញញឹម​ដ៏​រីករាយ​នៅលើ​គ្រែ​មន្ទីរពេទ្យ​ជាមួយនឹង​កូនស្រី​ទើប​កើត​របស់​នាង​ដេក​នៅលើ​ដើមទ្រូង​របស់​នាង​និង​ប្តី​ឈ្មោះ វ៉ាង ហ្វេ​ង កំពុង​ស្ថិតនៅ​ពីក្រោយ​អ្នក​ទាំងពីរ​។​

​នាង​ហ្ស៊ី​អ៊ី​អាយុ ៤០ ឆ្នាំ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Weibo ថា “​ខ្ញុំ​បានផ្តល់​រូបថត​ទាំងនេះ​ដល់​អ្នក​ផលិត​កម្មវិធី​។ នេះ​គឺ​នៅ​ថ្ងៃទី ២៧ ខែធ្នូ​ឆ្នាំ ២០១៥ ជា​ពេលវេលា​ដែលមាន​មោទនភាព​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​គិតថា​វា​ជា​ពេលដែល​ខ្ញុំ​ស្រស់ស្អាត​បំផុត​! ខ្ញុំ​ចង់​ចែករំលែក​វា​ជាមួយ​មនុស្ស​គ្រប់គ្នា ហើយ​សង្ឃឹមថា​អ្នក​អាច​រស់នៅ​ដោយ​ភាពក្លាហាន​ផងដែរ​!”៕ ដោយ៖ កញ្ញាដាលីស

ចាង ហ្ស៊ី​អី បង្ហាញ​រូបថត​កូន​និង​ប្តី​ជា​លើកដំបូង ចាប់តាំងពី​ប្រសូត​កូនស្រី​កាលពី​៤​ឆ្នាំមុន
ចាង ហ្ស៊ី​អី បង្ហាញ​រូបថត​កូន​និង​ប្តី​ជា​លើកដំបូង ចាប់តាំងពី​ប្រសូត​កូនស្រី​កាលពី​៤​ឆ្នាំមុន