ចាញ់បោក​ក្រុម​ទម្លាក់យោង អស់​គ្រឿងអលង្ការ​ពី​ខ្លួន បាន​ត្រឹម​កាន់​ខ្សៃ​ក​ក្រ​ឡៃ​ទៅប្តឹង​ប៉ូលិស​

408
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ នារី​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់ បាត់បង់​គ្រឿងអលង្ការ អស់ពី​ខ្លួន​រលីង និង​ទូរស័ព្ទ​មួយគ្រឿង​ផងដែរ សរុប​អស់​រាប់រយ​ដុល្លារ ដោយសារ​បាញ់​បោក​ក្រុម​ទម្លាក់យោងល្បួង​នាំ បាន​ត្រឹម​កាន់​ខ្សែក​ក្រ​ឡៃ​ទៅប្តឹង​ប៉ូលិស​ទាំង​ទឹកភ្នែក កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅតាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ។​

នារី​រងគ្រោះ​ឈ្មោះ អឿន ចាន់​និ​ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​បងស្រី នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល មាន​ស្រុក​កំណើត​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ​តា​ល។ ចំណែក​សម្ភារៈ​បាត់បង់ ខ្សែក​ប្លា​ទីន​១​ខ្សែ ខ្សែជើង​១​ខ្សែ កងដៃ​៣​កង ចិញ្ចៀន​២​វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុខណៈដែល​កំពុង​ដើរ​ចេញពី​បន្ទប់​ជួល​ឆ្ពោះទៅ​រោងចក្រ នៅមុខ​សាលាក្តី​ខ្មែរក្រហម។ លុះដល់​ដល់​មុខ​វត្ត​កំបូល តាមផ្លូវ​ជាតិ​លេខ​៤ ស្រាប់​តែមាន​ស្ត្រី​សង្ស័យ​ម្នាក់ ដើរមក​សួរ មាន​រើស​បាន កញ្ចប់​ថង់​ក្រហម មាស អត់ ? ហើយក៏​ឆ្លើយ​តបត​វិញ អត់​ឃើញ​ផង ពេលនោះ​ក៏មាន ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ មក​ប្រាប់ថា កុំ​មាត់ ពួកគេ​រើស​បាន រងចាំ​យកទៅ​ចែកគ្នា ស្រាយ​មាត់​ថង់​ឲ្យ​មើល ឃើញ​លោហៈ​ក្រហមច្រាល ថា​ហើយក៏​បបួល​នាំ ដោយ​ក្រុម​ជនសង្ស័យ​គ្នា​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ម៉ូតូ​៣​គ្រឿង សេ​១២៥ ចំនួន​២​គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុប​នាំ ពីមុខ​វត្ត​កំបូល តាម​មហាវិថី​ឈ្នះ ឈ្នះ ដល់​ចំណុចស្ងាត់ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ឈប់​និយាយ​ជជែក​គ្នា ជនសង្ស័យលាតលាថង់​ឲ្យ​មើល​ម្តងទៀត ឃើញ​លោហៈ​ក្នុង​ថង់ក្រហមច្រាលជំនុំ​គ្នា ហើយ​ជនសង្ស័យ​ប្រគល់​ថង់​ក្រហម ឲ្យ​នាង​កាន់ រួច​ធ្វើ​សកម្មភាព ដោះយក​គ្រឿងអលង្ការ អស់ពី​ខ្លួន និង​ទូរស័ព្ទ មួយគ្រឿង រួច​ឲ្យ​នាង ឈរ​រងចាំ​ជាមួយ​ម៉ូតូ មួយគ្រឿង និង​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ចំណែក​២​នាក់​ទៀត ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ចេញទៅ​បាត់ ដោយ​ប្រាប់ថា ពួកគេ​យក​មាស​ទៅ​កាត់​ដូរ សម្រាប់​ចែកគ្នា លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​២​នាក់​ទៀត ជិះ​ចេញទៅ​បាត់​ដែរ ដោយ​ប្រាប់ថា ទៅតាម​មើល ។

​នារី​រងគ្រោះ ក្រោយពី​ដោះ​អស់​គ្រឿងអលង្ការ ពី​ខ្លួន ជនសង្ស័យ​៤​នាក់ ទៅ​បាត់អស់ ឈរ​រងចាំ​ពួកគេ យក​មាស លុយ មក​ចែកគ្នា​យូរពេក ចាំ​បាត់ៗ ក៏​សម្រេច​លា​ស្រាយ​មាត់​ថង់​មើល ឃើញ​លោហៈ ក្រហម​ដដែល នឹក​គិតថា ទាំង​៤​នាក់ មិន​មកវិញ ហើយ​ទោះជា យក​គ្រឿងអលង្កា​របស់ខ្លួន​ទៅ​បាត់ ក៏បាន​ខ្សែ​កមាន​មួយ​ខ្សែ​យ៉ាង​ធំ តែ​ផ្ទុយទៅវិញ បន្ទាប់ពី​អ្នកដំណើរ​ឃើញ សាកសួរ និង​បានឃើញ ខ្សែក​នោះ ជា​ក្រ​ឡៃ​ទេ ទើប​ភ្ញាក់ខ្លួន ស្រែក​ទ្រហោ​រយំ។​

​ក្រោយពី​ដឹងថា ខ្លួន​ចាញ់បោក​គេ​ហើយ បាន​ត្រឹម​កាន់ ខ្សែក​ក្រ​ឡៃ ហើយ​ត្រូវបាន អ្នក​សារពត៌មាន ជួយ​ដឹក​ឌុប​ជូន នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ៕​B/