ចាញ់ល្បែង​អស់​លុយ យកប្រពន្ធ​ដាក់បញ្ចាំ

407
ចែករម្លែក

ពាក្យចាស់​ពោលថា “​ឈ្នះល្បែង​ទិញ​របស់ ដល់​ចាញ់​អស់ លក់​របស់​លេងល្បែង​”​។ ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់​ហើយ​ពេលខ្លះ​វា​ថែមទាំង​អាច​បង្ក​ភាព​លោក​សៅ ទៀតផង​។ តួយ៉ាង​ដូច​ករណី​ខាងក្រោម​នេះ​ជាដើម​។​

​បុរស​ឥណ្ឌា ម្នាក់​ថ្លើមធំ​ដល់​ថ្នាក់​ហ៊ាន​យកប្រពន្ធ​របស់ខ្លួន​ទៅ​ដាក់បញ្ចាំ​បន្ទាប់ពី​ចាញ់ ល្បែង​អស់​លុយ​។ អ្វីដែល​កាន់តែ​គួរឱ្យ​ហួសចិត្ត​ជាងនេះទៅទៀត​នោះ គឺ​ប្ដី​ញៀន ល្បែង​នេះ​ថែមទាំង​អនុញ្ញាតឱ្យ​មិត្តភក្តិ​ឈ្មោះ អា​រុន (Arun) និង​សាច់ញាតិ​ម្នាក់ទៀត ឈ្មោះ អា​នី​ល (Anil) រំលោភ​បូក​នាង​ទៀតផង​។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា នារី​រងគ្រោះ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ នេះ​រស់នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​ក្នុងស្រុក​ចូ​ន​ពួ (Jaunpur) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស ឥណ្ឌា​។​

​នារី​រងគ្រោះ​អះអាងថា នៅពេល​កើតហេតុ ប្ដី​របស់​នាង​ស្រវឹងស្រា​ហើយ​បានអនុញ្ញាត ឱ្យគេ​រំលោភ​បូក​នាង​ដើម្បី​បាន​លុយ​លេងល្បែង​ទៀត បន្ទាប់ពី​ចាញ់​អស់​។ ក្រោយ​ត្រូវ គេ​រំលោភ នាង​បាន​រត់​ទៅសម្ងំ​នៅផ្ទះ​របស់​ឪពុកមា​។ តែ​គ្មាន​ការបញ្ជា​ក់ថា ការរំលោភ នោះ​កើតឡើង​នៅ​កន្លែង​ណា​ឱ្យ​ប្រាកដ​ឡើយ​។​

​បន្ទាប់ពី​ប្ដី​ទៅ​អង្វរ និង​សុំទោស​ទទួលស្គាល់​កំហុស នាង​ក៏​សុខចិត្ត​តាម​ប្ដី​ទៅផ្ទះ​វិញ ដោយ​មិន​ប្ដឹងផ្តល់​អ្វី​ឡើយ​។ តែ​មិន​នឹកស្មានថា​ប្ដី​ថោក​បានអនុញ្ញាត​ឱ្យ​ជន​ទាំងពីរ​ខាង លើ​រំលោភ​នាង​ម្ដងទៀត ទើប​ធ្វើឱ្យ​នាង​ដាច់​ប្ដឹងទៅ​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាមច្បាប់​៕ ប្រែ​សម្រួលៈ​ខុម​

#