ចានគោមដ៏កម្រតាំងពីសម័យរាជវង្សឈីញ ត្រូវលក់បានដល់ទៅជាង៣០លានដុល្លារ

664

ក្រុមហ៊ុនដេញថ្លៃSotheby’s Asiaបាននិយាយថា ចានគោមដ៏កម្រតាំងពីសម័យរាជវង្សឈីញ របស់អធិរាជកាងស៊ី ត្រូវគេលក់ដេញថ្លៃបាន៣០,៤លានដុល្លារ កាលពីថ្ងៃអង្គារទី៣មេសា។

ចានដែលមានអង្កត់ផ្ចិត១៤,៧សង់ទីម៉ែត្រ លំអរដោយផ្កាfalangcai លាបទឹកថ្នាំដែលផ្សំគ្នាតិចនិករបស់ចិននិងលោកខាលិច ។

គេថាចាននេះធ្លាប់ត្រូវអធិរាជកាងស៊ីប្រើនៅសតវត្សរ៍ទី១៨។វាត្រូវបានមនុស្សម្នាក់មកពីតំបន់មហាចិន(ចិនដីគោក)ទិញយកភ្លាមក្រោយការប្រកាសដេញថ្លៃបានតែ៥នាទី, នេះបើតាមការអះអាងរបស់លោកនីកូឡាស ចូវ ប្រធានSotheby´s Asia។

លោកចូវ បាននិយាយថា«នេះជាចាននៅល្អបំផុតដែលនៅសេសសល់។មាននៅសល់ចានតែបីទៀតដែលប្រើផ្ទៃរូបពីក្រោយបែបបនេះ»។

បើតាមSotheby’s ចាននេះត្រូវបានផលិតឡើងដោយសិប្បករមួយក្រុមតូចនៅក្នុងរោងសិប្បកម្មរបស់ស្តេចក្នុងវាំងស្តេចForbidden City ក្នុងក្រុងប៉េកាំង ក្រោមជំនួយពីក្រុមអ្នកកាន់សាសនាយេស៊ូមកពីអឺរ៉ុបដែលបាននាំបច្ចេកវិទ្យានិងវត្ថុធាតុថ្មីចូលមក។

ក្រុមហ៊ុនលក់ដេញថ្លៃនៅហុងកុងនេះបានមើលឃើញការដេញថ្លៃយកយ៉ាងវីវក់ក្នុងចំណោមអ្នកទិញអាស៊ីនៅប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងការលក់ពេជ្រ កាបូបនិងគ្រឿងសេរ៉ាមិចបុរាណក្នុងតំលៃកំណត់ត្រាឯតទគ្គកម្ម។

កាលពីឆ្នាំមុន ចានគោមចំណាស់១.០០០ឆ្នាំមួយមកពីសម័យស្តេចសុងរបស់ចិន ត្រូវគេលក់បាន៣៧,៧លានដុល្លារ ជាថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងចំណោមគ្រឿងសេរ៉ាមិចចិន៕ដោយ:វាសនា

លោក នីកូល ចូវ នាយករងនៃក្រុមហ៊ុនដេញថ្លៃSotheby’s នៅអាស៊ី​កាន់ចានសម័យរាជវង្សឈីញ ក្នុងអំឡុងជួបអ្នកសារព័ត៌មាន