ចាន់​ស៊ីវិល​មករក​សិល្បៈ​វិញ​ត្រៀម​ថត​បទ​ចម្រៀង​នៅ​ស្រុកកំណើត​

1240
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​សម្តែង វ័យក្មេង​រូប​សង្ហា លោក​ចាន់ ស៊ី​ស៊ី ហៅ ចាន់​ស៊ី ដែល​បាត់ មុខ​ពី​អាជីព​មួយ រយៈ​កន្លងទៅ បាន​វិល​ត្រឡប់មក​ប្រឡូក​ក្នុង ការថត​សម្តែង​វិញ​ហើយ ដោយ​ប្រកាស​ត្រៀម​ថត​បទ ចម្រៀង​ថ្មីៗ​នៅឯ​ស្រុកកំណើត ខេត្តបាត់ដំបង​។​

​តារា​ប្រុស​រូបនេះ​បាន​បង្ហើប​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា មូលហេតុ ដែល​ផ្អាក​ការងារ សិល្បៈ មួយរយៈ​ដោយសារតែ​លោក ទទួល​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ហើយ​មិនសូវមាន ពេលវេលា​ច្រើន ក្នុងការ​ងាក​មក​ថត​។ ព្រោះតែ​ការងារ ក្រុមហ៊ុន​របស់គេ​តម្រូវឱ្យ​លោក​ខំប្រឹង ប្រែង​ឱ្យ​ល្អ ទើប​លោក​សុខចិត្ត​ផ្អាក​សិល្បៈ មួយរយៈ​កុំឱ្យ​ប៉ះពាល់​ការងារ​ឯកជនរបស់លោក​។
​ ​
​លោក ចាន់​ស៊ី បាន​ប្រាប់ថា លោក​ធ្លាប់​ថត​សម្តែង​ឱ្យ​ផលិតកម្ម សៀក​មិន សាស្តា​ហើយ​ល្បី ឈ្មោះ​តាម រយៈ​ការសម្តែង​បទ “​មិនអាច​ប្តូរ​ចិត្ត​”​។ ក្រោយមក​លោក​ក៏បាន​ផ្អាក​ការងារ សិល្បៈ​មួយរយៈ ព្រោះ​ងាក​ទៅធ្វើ ការងារ​ក្រុមហ៊ុន​ឯកជន​ឱ្យគេ​ដែល មាន​តួនាទី​ល្អ និង​ប្រាក់ខែ ខ្ពស់​។ ប៉ុន្តែ ពេលនេះ​ការវិល​ត្រឡប់មក​សិល្បៈ​វិញ លោក​បានសម្រេច​ចិត្ត​មក​ចាប់​អាជីព សម្តែង​វិញ​ហើយ ដោយ​ថែមទាំង ត្រៀម​ថត​បទ​ថ្មីៗ​នៅ​ស្រុកកំណើត​ផ្ទាល់ខ្លួន​ឯ​ខេត្តបាត់ដំបង ទៀតផង​។​
​ ​
​ស្របពេល​លោក​ប្រកាស​វិល រក​ការសម្តែង​វិញ លោក ចាន់​ស៊ី ក៏បាន​លាន់មាត់​សរសើរ​តារា​ល្បី ម្នាក់​គឺ នី មុនីនាថ ដែល​កំពុងមាន​អាស្រូវ ជាប់​ខ្លួន និង​ដើរហើរ​មិន​ខ្វល់​ពី​ភ្នែក អ្នក​សា​ព័ត៌មាន​ឡើយ​។ លោក​គ្រាន់តែ ឈាន​ជើង​ចូល​សិល្បៈ​សាជាថ្មី​ភ្លាម បុរស​ខ្ពស់ស្រឡះ​រូបនេះ បានចេញ​មុខជា ចំហ​ដោយ​សរសើរ​ទៅលើ​តារា​សម្តែង ទឹកភ្នែក នាង​នី មុនីនាថ ហើយ​ថែមទាំង ចាត់ទុកថា ជា “​ដី​លៀ​” របស់ខ្លួន​ទៀតផង ៕ ដោយ​: បូ​រិ​ន​