ចាន់ សម័យ បាត់​មុខ​ជិត​១០​ឆ្នាំ​ក្លាយជា​អ្នកដើរ​ស្ទូចត្រី​ចិញ្ចឹម​ប្រពន្ធ​រាល់ថ្ងៃ​

1761
ចែករម្លែក
  • 292
    Shares

(​ភ្នំពេញ​)៖ ជា​តារាចម្រៀង​ល្បី​ក្នុង អំឡុង​ឆ្នាំ​២០០០ ប៉ុន្តែ​ពេលនេះ លោក ចាន់ សម័យ បាន​បែក ធ្លាយ​រឿង​ពិត របស់លោក ក្រោយ​បាត់​មុខ​ជិត ១០ ឆ្នាំ មិនមែន​ក្លាយជា​អ្នកមាន​នោះទេ គឺ​ត្រឹម ជា​អ្នកដើរ​ស្ទូចត្រី​តាម​បឹង តាម​ទន្លេ រកត្រី​ឱ្យ​ប្រពន្ធ​ធ្វើ​ម្ហូប​ជា​រៀងរាល់ថ្ងៃ​។

​រូបភាព​ប៉ុន្មាន​សន្លឹក​របស់លោក ចាន់ សម័យ តែងតែ​ទៅ​ស្ទូចត្រី តិច ច្រឡំ​ថា​លោក​ទៅ​ស្ទូច កម្សាន្ត​លេង តែ តាមពិត​គឺ​លោក​ឆ្លៀត​ទៅ​អង្គុយ​ស្ទូចត្រី ដើម្បី​យកទៅឱ្យ​ប្រពន្ធ​យក​ទុក​ធ្វើ​ម្ហូប ទេ​។


​ ​
​បន្ទាប់​បាត់​ខ្លួន​ពី​ពិភព​សិល្បៈ ជាច្រើន​ឆ្នាំ​មកនេះ គេ​មិន​នឹកស្មានថា តារាចម្រៀង​ម្ចាស់​បទ សុំ​មេមាន់​មួយ លោក​ចាន់ សម័យ កំពុងតែ​ធ្លាក់ខ្លួន​ខ្លាំង ដោយ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ កូន​ក្នុង បន្ទុក​ចំនួន​ប្រាំ​នាក់ រួមទាំង​ខ្លួន​ដែល កំពុងមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ​។​

​បច្ចុប្បន្ននេះ​តារាចម្រៀង​ចាន់​ សម័យ មាន​ជំងឺរបេង​ខួរឆ្អឹង (​ជើង​ស្តាំ​)​តាំងពី​នៅមាន ប្រជាប្រិយ ភាព​មកម្ល៉េះ ដោយពេល​នោះ​លោក​នៅមាន លទ្ធភាព​ព្យាបាល ក្រោយពី​ធ្លាក់ខ្លួន​មក​លុយ សម្រាប់​ព្យាបាល​ជំងឺ​ក៏​គ្មាន ព្រោះ តែ​ត្រូវ​ចំណាយ​លើ​ការសិក្សា​របស់ កូនៗ និង​ជីវភាព​ប្រចាំថ្ងៃ​។



​លោក ចាន់ សម័យ ក៏​ធ្លាប់​ទៅ សម្តែង​នៅ​សហរដ្ឋអាមេរិក និង​សល់​ប្រាក់​មួយចំនួន​បាន យកមក​បើកហាង ប៉ុន្តែ​មិន​ជោគជ័យ ខាតចុងខាតដើម បច្ចុប្បន្ន​គ្មាន​ទាំង​ផ្ទះ​ផ្ទាល់ខ្លួន​ស្នាក់នៅ (​គឺ​ជួល​ផ្ទះ​គេ​នៅ​)​។ កូន​ចំនួន​ប្រាំ​នាក់ នោះ​គឺ ភរិយា​របស់លោក ចាន់ សម័យ​ពពោះ​កូនភ្លោះ ពីរដង​។ ដោយ​បន្ទុក គ្រួសារ​កាន់តែ​ធ្ងន់​ទៅៗ ពេលទំនេរ ចាន់ សម័យ តែងតែ​ទៅ​ស្ទូចត្រី​យកមក ឱ្យ​ប្រពន្ធ​ទុក​ធ្វើ​ម្ហូប ។​


​ ​
​លោក ចាន់ សម័យ បានឱ្យ​ក្រុម អ្នកសារព័ត៌មាន​ដឹងថា “​ខ្ញុំ​ក៏មាន​ហ្វេ​ស​-​ប៊ុ​ក​ដែរ ប៉ុន្តែ​ត្រូវ​អ្នក​នៅ អាមេរិក គេ​លួច​យកទៅ និង​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នោះ​ក្នុង​ផ្លូវ​មិនល្អ​ជាច្រើន​”​។​
​ ​
​សូមបញ្ជាក់ថា លោក​ចាន់ សម័យ មាន​បទ​ចម្រៀង​ល្បីៗ​ជាច្រើន មានដូចជា​បទ ”​សុំ​មេមាន់​មួយ​“ ”​ពិបាក ចិត្ត​ណាស់ បំភ្លេច​អូន​មិនបាន​” និង​បទ ចម្រៀង​មួយចំនួនទៀត​ដែល​ធ្វើឱ្យ​លោក សម័យ​មាន​ភាពល្បីល្បាញ​មួយ​ឆាវ ៕ ដោយ​: បូ​រិ​ន​

#