ចាប់ខ្លួនយុវជនពីរនាក់ ដែលរំលោភបូកលើក្មេងស្រីអាយុ១៦ឆ្នាំ នៅស្រុកជ័យសែន

779
ចែករម្លែក

ដោយ:បាយ័ន/ព្រះវិហារ ៖ សមត្ថកិច្ចធ្វើការចាប់ខ្លួនយុវជនពីរនាក់ដែល ចាប់រំលោភបូកលើក្មេងស្រីអាយុ១៦ឆ្នាំ នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ វេលាម៉េាង ២២និង៤០នាទី នៅក្នុឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ចាប់រំលោភនោះកេីតឡេីងនៅចំណុច ស្រែវាលលិច ស្ថិតក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខណៈក្មេងស្រីរងគ្រោះ ដើរម្នាក់ឯង។

ជនរងគ្រោះឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្រោយពីធ្វើសកម្មភាពរំលោភហើយ សមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺជនសង្ស័យទី១.ឈ្មោះ ធួន សុផា អាយុ១៩ឆ្នាំ។ ជនសង្ស័យ ទី២.ឈ្មោះ ថេន ផល្លា ភេទប្រុស អាយុ ២១ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕B/Ha