ចាប់ខ្លួន​កូន​កម្លោះ​បោក​! គ្រួសារ​កូនក្រមុំ​ខំ​ខ្ចីលុយ​គេ​រៀបការ​អស់​ជាង​៣​លាន​បាត ដោយ​សង្ឃឹម​លើ​កូន​កម្លោះ​មហាសេដ្ឋី មានអី​រៀបកា​រហើយ​…

482
ចែករម្លែក

ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​មហាសេដ្ឋី​ក្លែងក្លាយ ថា​ណា​ណាត ស៊ី​រី​ពី​យ៉ាផន អាយុ​៤៩​ឆ្នាំ នៅពេល​បុរស​នេះ​វិល​មក​ដល់​អាកាសយានដ្ឋាន​ថៃ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​ក្រោយ​​គេចខ្លួន​ទៅ​ហុងកុង​ដោយ​ទុក​អោយ​គ្រួសារ​កូនក្រមុំ​ជាប់បំណុល​វន្ត​កនៅ​ខេត្ត​បុរី​រ៉ា​ម ក្រោយ​រៀបការ​ភ្លាម​។​

​នាយ​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយថា លោក ថា​ណា​ណាត ស៊ី​រី​ពី​យ៉ាផន ត្រូវបាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ម៉ោង​៩​កន្លះ​យប់​ថ្ងៃ​១៧​តុលា តាម​ដីកាចាប់ខ្លួន​មួយ​ពី​តុលាការក្រុង​​បាងកក​ចំពោះ​បទចោទប្រកាន់​ឆបោក​។​

​លោក ថា​ណា​ណាត បាន​ចាកចេញ​ទៅ​ហុងកុង​នៅ​ថ្ងៃ​០៦​តុលា បន្ទាប់ពី​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាមួយ​ស្រី​ស្អាត​ជា​ពិធី​ការិនី​ផលិតផល​វ័យ​៣០​ឆ្នាំ​ម្នាក់ ហើយ​ពិធី​អាពាហ៍​ពិ​​ពាហ៍ដ៏​អឹក​អធិករ​បស់​ពួកគេ​នៅ​ខេត្ត​បុរី​រ៉ា​ម​បាន​បង្ក​ការចាប់អារម្មណ៍​ក្នុង​ទំព័រសារព័ត៌មាន​។​

​គ្រូ​សារ​កូនស្រី​បាន​ប្តឹង​ប៉ូលិស​ថា កូន​កម្លោះ​ជា​អ្នក​រៀបចំ​ពិធី​រៀប​ការនេះ​ហើយ​វា​ចំណាយ​អស់​ប្រមាណ​៣,៥​លាន​បាត តែ​កូន​កម្លោះ​បាន​បាត់ខ្លួន​ជាមួយនឹង​ចំណង​ដៃដោយ​នៅ​​មិន​ទាន់​បង់​សង​ការចំណាយ​លើ​ពិធី​មង្គលការ​នៅ​ឡើយ​។​

​គ្រួសារ​កូនស្រី​បាន​អះអាង​ថា ពួកគេ​មិន​ស្គាល់​ប្រវត្តិ​កូន​កម្លោះ​ច្រើនទេ តែ​កូនក្រមុំ​អួត​ថា​បុរស​នេះ​ជា​អ្នកជំនួញ​ស្តុក​ម្នាក់ មាន​លុយ​រាប់លាន​បាត​ឯ​ណោះ​។​

​លោក ថា​ណា​ណាត​ត្រូវ​បាន​នាំខ្លួន​ពី​ប៉ុស្តិ៍​ប៉ូលិស​ដន​មឿង​ទៅកាន់​តុលាការ​ក្រុង​បាងកក​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨​តុលា​ដោយ​ប៉ូលិស​សុំ​ពន្យារ​ពេល​ឃុំខ្លួន​បុរស​នេះ​ដើម្បី​​ធ្វើការ​ស៊ើបអង្កេត​បន្ថែ​ម​។​

​បើ​តាម​សារព័ត៌មាន​បុរស​ដែល​បាន​ធ្វើ​អោយ​ស្រី​ស្អាត​លង់​ខ្លួន​ជឿថា​ជា​អ្នកជំនួញ​ស្តុក​ម្នាក់​នៅ​ថ្ងៃ​សុក្រ​ត្រូវបាន​នាំ​ខ្លួន​ចូល​គុក​ធំ​នៅ​ក្រុង​បាងកក​បាត់ទៅហើយ​ដើម្បី​បំពេញ​​ទោស​ជាប់គុក​៦​ខែ​ដែល​តុលាការ​បាន​សំរេច​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ចំពោះ​ការចោទប្រកាន់​មួយ​ផ្សេង​ទៀត គឺ​ចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ការរកស៊ី​ជាមួយ​ដៃគូ​។​

​គេ​ថា មហាសេដ្ឋី​ក្លែងក្លាយ​នេះ​និង​ស្រី​ស្អាត​ជា​ពិធី​ការិនី បាន​ជួប​ស្គាល់​គ្នា​កាលពី​ខែ​មីនា​ឆ្នាំ​នេះ និង​បាន​ប្រញាប់​រៀបការ​ជាមួយ​គ្នា ដោយ​កូន​កម្លោះ​សុំ​រៀបការ​នៅ​ថ្ងៃ​ដែល​ពួក​​គេ​បាន​ជួប​គ្នា​នៅ​ភោជ្ជ​នី​យដ្ឋា​ន​មួយ ហើយ​កូនក្រមុំ​នឹកស្មានថា​គូ​អនាគត​របស់​ខ្លួន​ជា​មហាសេដ្ឋី​ម្នាក់​។​

​តែ​អ្វីៗ​បាន​ប្រែជា​ខ្មៅ​ងងឹត​ទាំងអស់​ក្រោយ​រៀបការ ដោយ​វិក្កយបត្រ​ថ្លៃ​ទឹកដោះ និង​ចំណងដៃ​បាន​បាត់​ទៅ​ជាមួយ​នឹង​កូន​ក​ម្លោះ ហើយ​វិក្កយបត្រ​ស្នាក់​នៅ​សណ្ឋាគារ​ដើម្បី​ក្រេប​​ទឹកឃ្មុំ​រួមទាំង​ថ្លៃ​ចំណាយ​រៀបការ នៅ​មិនទាន់​ទូទាត់​នៅ​ឡើយ នៅពេល​កូនក្រមុំ​និយាយ​អំពី​ការ​លែងលះ​ហើយ​គ្រួសារ​ប្រឈម​បំណុល​ដ៏​ធំ​៕​ដោយ​៖​វាសនា​

ប៉ូលិស​ចាប់​នាំខ្លួន ថា​ណា​ណាត ស៊ី​រី​ពី​យ៉ាផន នៅ​ពេល​គាត់​មកដល់​អាកាសយានដ្ឋាន​ដន​មឿង ក្នុង​ដំណើរ​មក​ពី​ហុងកុង​កាលពី​យប់​ថ្ងៃ​១៧​តុលា​