ចាប់ខ្លួន​ក្មេង​ទំនើង​៥​នាក់មក​អប់រំ​ពីបទ​ផឹកស៊ី​ស្រវឹង​បង្ក​ការអុកឡុក​ដេញ​វាយ​គ្នា​

328

(​បាត់ដំបង​): កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ចំនួន​៥​នាក់ ដែល​បានធ្វើ​សកម្មភាព​ផឹកស៊ី​ស្រវឹង បង្ក​ការអុកឡុក​(​ដេញ​វាយ​គ្នា​) បង្ក​ភាពអនាធិបតេយ្យ និង​បង្ក​ការភ័យខ្លាច​ដល់​អ្នកដទៃ នៅ​ចំណុច​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បាតុភាព​នេះ​បន្តទៀត​។

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​សុទ្ធតែ​ប្រុស​ទាំង​៥​នាក់ មាន​១.​ឈ្មោះ ខា វ័​ន្ត អាយុ​២៩​ឆ្នាំ ២.​ឈ្មោះ ប៉ោ យ៉ុ​ន អាយុ​៣៦​ឆ្នាំ ៣.​ឈ្មោះ​វ៉ៃ ចិន្តា អាយុ​៣៤​ឆ្នាំ ៤.​ឈ្មោះ សុខ ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ទាំង​៤​នាក់​នេះ រស់នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ និង​៥.​ឈ្មោះ ឡូញ សម្បត្តិ ហៅ​ដា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បាក់​អំ​រែក ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។​

​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកញ្ញា ពួកក្មេង​ទំនើង​ទាំង​៥​នាក់ បាន​ជួបជុំគ្នា​ផឹកស៊ី​រហូតដល់​ស្រវឹង ក៏​ទាស់សំដី​គ្នា​ឈានទៅដល់​ការដេញ​វាយតប់​គ្នា​ទៅវិញទៅមក បង្ក​ភាពអនាធិបតេយ្យ និង​បង្ក​ការភ័យខ្លាច​ដល់​អ្នកដទៃ នៅ​ចំណុច​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ូលិស​អធិការ​ស្រុក សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ហ្លួង ចុះ​ឃាត់ខ្លួន​បាន​ទាំង​៥​នាក់ យកទៅ​អធិការដ្ឋាន​ដើម្បី​សួរនាំ​។​

​ករណីនេះ យើង​បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ហៅ​អាណាព្យាបាល​មក​យកទៅ​អប់រំ​បន្តទៀត​៕L ដោយ​៖ គ្រញូង​