ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ប្រាំមួយ​នាក់ ក្នុង​ទីតាំង​ផ្សេងគ្នា​ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​

1842
ចែករម្លែក

សៀមរាប​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ ហើយ​បញ្ជូនទៅ​តុលាការ ករណី​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​។​

​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​ឲ្យឹ​ង​ថា ការចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ យើង​បាន​សហការ​ជាមួយ​បណ្តា​កម្លាំង​នគរបាល​តាម​បណ្តា​មូលដ្ឋាន​។ កាលពី​ថ្ងៃទី​២៥ ខែកក្កដា បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ទី​១​មានឈ្មោះ សឿ សុវណ្ណ​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ ស្នាក់នៅ​ភូមិ​រការ ឃុំ​កំពង់ក្តី​។ ទី​២.​ឈ្មោះ​ហុង គឹម​ហ៊ាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ​។ ទី​៣​ឈ្មោះ​កិត គួ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ និង​ទី​៤​ឈ្មោះ​សា លាង​ហ៊ា​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ ពួកគេ​នៅ​ភូមិ​រការ ឃុំ​កំពង់ក្តី​។ ថ្ងៃទី​២៥​ដដែល បាន​ចាប់ខ្លួន​២​នាក់​ទៀត ទី​១​ឈ្មោះ​ស៊ី សូត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ គ្មាន​មុខរបរ​ពិត នៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី និង​ទី​២​ឈ្មោះ​ចាយ លាង​ហួរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ គ្មាន​មុខរបរ នៅ​ភូមិ​ថ្មី ឃុំ​គោកធ្លក​ក្រោម​។ ក្នុងពេល​ចាប់ខ្លួន​ដកហូត​ទូរស័ព្ទ​៩​គ្រឿង ម៉ូតូ​២​គ្រឿង លុយ​ខ្មែរ​១៥​ម៉ឺន ដុល្លារ​៥០​។

​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ថ្ងៃទី​២៧​ខែកក្កដា​នេះ​៕ ដោយ​៖ អង្គរតូច​