ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

878
ចែករម្លែក

​(ព្រះសីហនុ) ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៩​យប់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំ ញៀន​១​ករណី ស្ថិតនៅ​ក្រុមទី​២៤ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភឹម ផល្លា ហៅ​អា​វ៉េវ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ។ បច្ចុប្បន្ន​នៅ​ក្រុមទី​២០ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មុខរបរ​រត់​តាក់ស៊ី ។​

​ជាមួយនឹង​ការចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់ ទម្ងន់​២,៦១​ក្រាម​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១,​ទូរស័ព្ទដៃ​១ និង ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន​ជាច្រើន​៕L ដោយ​៖ លីន​ណា​