ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

488
ចែករម្លែក

ដោយ : ​គ្រញូង​/​បាត់ដំបង : ​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អធិការ​​នគរបាល​ស្រុក​ប​វេ​ល​ឃាត់ខ្លួន ​តាម​ដីកា​របស់​តុលាការ​នៅ​ចំណុច​ចម្ការ​អំពៅ​ ស្ថិត​ក្នុងភូមិ​កោះ​រាម​ ឃុំ​ខ្លាច​រមាស​ ស្រុក​ប​វេ​ល​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​ខែសីហា​ឆ្នាំ​២០១៨​ ហើយ​បញ្ជូនទៅ​​តុលាការខេត្ត​ ដើម្បី​ចាត់ការ​តា​ច្បាប់​។​

លោក​ សុខ សារិន ​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ឈ្មោះ​ អ៊ិន ​ដន ​​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​កោះ​រាម ​ឃុំ​​ខ្នាចរមាស​ ស្រុក​ប​វេ​ល​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​ការចាប់​​ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៣១៥ត.ព្រ ​ចុះ​ថ្ងៃទី​១៤ ​ខែសីហា ​ឆ្នាំ​២០១៨ ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​សំណង់​តូច​ស្ថិតក្នុង​ភូមិ​កោះ​រាម ​ឃុំ​ខ្នាចរមាស ​ស្រុក​ប​វេ​ល ​កាលពី​ថ្ងៃទី​២៩ ​ខែឧសភា​ ឆ្នាំ​២០១៨ ​របស់លោក​យាប់ មេត្តា​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត​។​ ជនសង្ស័យ​ត្រូ​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ស្នងការ​ខេត្ត​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​ ៕B

#