ចាប់ខ្លួន​ជនសង្ស័យ​០២​នាក់ ជាមួយនឹង​គ្រឿងញៀន​០៨.៩៥ ក្រាម​

403
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: គ្រឿងញៀន​ទម្ងន់​០៨.៩៥​ក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ធ្វើការ​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដកហូត​បាន ពី​ជនសង្ស័យ ពីរ​នាក់ ដែលជា​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​។​

​ប្រតិបត្តិការ​ខាងលើ គឺធ្វើឡើង នៅវេលា​ម៉ោង​០១​និង​២០​នាទី រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​ចំណុច​ផ្សារ​ជនជាតិ ស្ថិតនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ លោក​ស៊ុន ប៊ុនធឿន នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​។​

​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​លោក​ស៊ុន ប៊ុនធឿន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​លើ​នេះ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​ប្រភេទ ម្ស៉ៅ​ក្រាម​ពណ៌​ស​០១​កញ្ចប់​ធំ​ល្មម ដែលមាន​ទម្ងន់​០៨.៩៥q ដែល​លាក់ទុក​ក្នុង​គ្រឿង​រថយន្ត (​ស្តុ​ប​ក្រោយ​)​។ ក្នុងនោះ ជនសង្ស័យ ចំនួន​០២​នាក់ ភេទ​ប្រុស ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ដោយ​ជនសង្ស័យ​ទី​០១ ឈ្មោះ​សេង ស៊ឺ ហៅ​ក្រៅ​អា​ស៊ឺ អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ ភូមិ​អូរ​ក្លរ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ទី​២ ឈ្មោះ​បួន កំសត់ អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ ជា​កសិករ រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ហើយ​សម្ភារៈ​ដែល​ត្រូវ​ដកហូត មាន​ម៉ូតូ​ម៉ាក future ចំនួន​០១ គ្រឿង ទូរស័ព្ទដៃ nokia អិន​ចុច​ពិល ចំនួន​០១​គ្រឿង ចង្កៀង​រថយន្ត​ចាស់ មួយគូ និង​មួកសុវត្ថិភាព​មួយ​ផងដែរ​។ នាយការិយាល័យ​ដដែល​បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២ នាក់ ត្រូវបាន​នគរបាល កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕